ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំត្រីភាគីរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi នៅទីក្រុង Cairo កាលពីថ្ងៃទី ៦ ខែមិថុនា (រូបថត៖ Al Ahram/ VOV) |
កិច្ចប្រជុំត្រីភាគីនៅទីក្រុង Cairo មានការចូលរួមដោយផ្ទាល់របស់ប្រមុខកងទ័ពជាតិលីប៊ី លោក ឧត្តមសេនីយ៍ Khalifa Haftar និងប្រធានរដ្ឋសភានៃរដ្ឋាភិបាលសាមគ្គីភាពជាតិលីប៊ី លោក Aguila Saleh ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំដ៏សំខាន់នេះមេដឹកនាំបានប្រកាសគំនិតផ្តួចផ្តើមនយោបាយរួមមួយសំដៅ ឈានទៅបញ្ចប់ជម្លោះបច្ចុប្បន្ននៅលីប៊ី។ គំនិតផ្តួចផ្តើមនយោបាយរួមឬហៅថា“សេចក្តីថ្លែងការណ៍ Cairo” បានគូសបញ្ជាក់នូវដំណោះស្រាយជាមូលដ្ឋានដើម្បីដោះស្រាយសង្រ្គាមស៊ីវិលនាបច្ចុប្បន្នដោយផ្អែកលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាគ្នាកាលពីមុននោះ នៅប្រទេសបារាំង អ៊ីតាលី អេមីរ៉ាតអារ៉ាប់រួម (UAE) ហើយជាក់ស្តែងនាពេលថ្មីៗនេះគឺនៅក្នុង កិច្ចប្រជុំកំពូលទីក្រុងប៊ែកឡាំងកាលពីខែមករាឆ្នាំ ២០២០ ផងដែរ។
គួរបញ្ជាក់ថាសេចក្តីថ្លែងការ Cairo បានអំពាវនាវឱ្យមានបទឈប់បាញ់ដែលត្រូវបានអនុវត្តចាប់ពីម៉ោង ៦ ព្រឹក (តាមម៉ោងតំបន់) ថ្ងៃទី ៨ ខែមិថុនាដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគំនិតផ្តួចផ្តើមសន្តិភាពអន្តរជាតិនិងសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីធានាបាននូវឯកភាពនិងបូរណភាពដែនដីនៃប្រទេសលីប៊ីផងដែរ៕