|
សាកសួរសុខទុក្ខនិងរំលឹកគុណូបការៈបណ្ដាអតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម (Image: VNA) |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ១៩៧៥-ថ្ងៃទី៣០ មេសា ២០១៥) នាព្រឹកថ្ងៃទី
២៣ មេសា នាយឧត្តមសេនីយ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេស
វៀតណាមបានទៅអុធធូប ផ្កាគោរពវិញ្ញាណក្ខ័ន្ទនាយឧត្តមសេនីយ Vo Nguyen Giap នាយឧត្តមសេនីយ Van Tien Dung និងទៅសាកសួរសុខទុក្ខ ជូនអំណោយនាយឧត្តម
សេនីយ Le Duc Anh នាយឧត្តមសេនីយ Pham Van Tra ដែលជាអតីតរដ្ឋមន្រ្តីក្រសួង
ការពារប្រទេសវៀតណាមតាមបណ្ដាដំណាក់កាល។ពេលមកអុធធូបនៅផ្ទះរបស់
នាយឧត្តមសេនីយ Vo Nguyen Giap អគ្គមេបញ្ជាការនៃកងទ័ពប្រជាជនវៀតណាម និងនាយឧត្តមសេនីយ Van Tien Dung ដែលជាអតីតអគ្គសេនាធិការកងទ័ពប្រជាជន
វៀតណាម អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងជាអ្នកបញ្ជាដោយផ្ទាល់
យុទ្ធនាការហូជីមិញនាខែមេសាឆ្នាំ១៩៧៥ នាយឧត្តមសេនីយ Phung Quang Thanh បានលំឧិនកាយគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់អតីតនាយឧត្តសេនីយ៍ទាំង
២រូបនេះចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រជាជាតិក៏ដូចជាការរីកធំធាត់
របស់កងទ័ពប្រជាជនវៀតណាមផងដែរ។
ពេលមកសាកសួរសុខទុក្ខនាយឧត្តមសេនីយ Le Duc Anh និងនាយឧត្តមសេនីយ
Pham Van Tra នាយឧត្តមសេនីយ Phung Quang Thanh បានជូនដំណឹងអំពី
លទ្ធផលលេចធ្លោមួយចំនួនដ៏លេចធ្លោក្នុងការអនុវត្តភារកិច្ចកសាងនិងការពារ
មាតុប្រទេសនាពេលកន្លងទៅនិងទិសដៅអភិវឌ្ឍន៍របស់កងទ័ពនាពេលខាងមុខ៕