សកម្មភាពសម្បូរបែបជាច្រើនសំរាប់ជំនាន់យុវវ័យអាណិកជនក្នុងការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៥

Chia sẻ
(VOVworld) - គណៈកម្មាធិការរដ្ឋអំពីជនវៀតណាម
នៅឯបរទេសចំណុះក្រសួង ការបរទេសវៀតណាម
បានឲ្យដឹងថា ការបោះជំរុំរដូវក្ដៅវៀតណាម២០១៥
ក្រោម ប្រធានបទ “មោទនភាពវៀតណាម” នឹងប្រ
ព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី៣១ កក្កដា នៅតំបន់ជាច្រើនលើទូទាំងប្រទេស។
សកម្មភាពសម្បូរបែបជាច្រើនសំរាប់ជំនាន់យុវវ័យអាណិកជនក្នុងការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៥ - ảnh 1
បណ្ដាយុវជនជាជនវៀតណាមនៅឯបរទេសចូលរួមការបោះជំរុំរដូវក្ដៅឆ្នាំ២០១៤
(រូបថត៖Vietnamplus)

(VOVworld) - គណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេសចំណុះក្រសួង
ការបរទេសវៀតណាមបានឲ្យដឹងថា ការបោះជំរុំរដូវក្ដៅវៀតណាម២០១៥ក្រោម
ប្រធានបទ “មោទនភាពវៀតណាម” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី៣១
កក្កដា នៅតំបន់ជាច្រើនលើទូទាំងប្រទេស។ការបោះជំរុំរដូវក្ដៅលើកនេះនឹងមាន
សកម្មភាពសម្បូរបែបជាច្រើន ដែលនាំមកនូវប្រយោជន៍ក្នុងការសិក្សារៀនសូត្រ
ធ្វើការនិងរួមវិភាគទានសំរាប់ចលនាកសាងសហគមន៍ ឆ្ពោះទៅស្រុកកំណើត។
គិកមកដល់ពេលនេះ បរិមាណយុវជន និស្សិតចូលរួមការបោះជំរុំលើកនេះគឺ១៦០
នាក់ ដែលមកពីប្រទេស តំបន់ដែនដីចំនួន២១។ក្នុងរយៈពេល ប្រព្រឹត្តទៅការបោះ
ជំរុំរដូវក្ដៅ២០១៥​បណ្ដាយុវជន និស្សិតវៀតណាមនៅឯបរ ទេសនឹងចូលរួមព្រឹត្តិ
ការណ៍សម្បូរបែបជាច្រើនដូចជា ទៅគោរពវិញ្ញាណក្ខ័ន្ទ លោកប្រធានហូជីមិញ
នៅប្រាង្គតម្កល់សព ទៅទស្សនាវិហារស្ដេច Hung សារមន្ទីរ ប្រវត្តិសាស្ត្រយោធា
វៀតណាម ទៅគោរពវិញ្ញាក្ខ័ន្ទផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាដើម៕

ប្រតិកម្មទៅវិញ