សកម្មភាពលេងសប្បាយឆ្នាំមមីឆស័ក២០១៤នៅដំបន់នានា

Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំមមីឆស័ក២០១៤ ប្រជាជននិងភ្ញៀវទេសចរណ៍​រាប់ម៉ឺននាក់បានមកវត្តបូជាព្រះពុទ្ធបួងសួងឆ្នាំថ្មីសុខសាន្តត្រាណនិងចូលរួមសកម្មភាពប្រជាប្រិយនៅទីក្រុង Hue។
សកម្មភាពលេងសប្បាយឆ្នាំមមីឆស័ក២០១៤នៅដំបន់នានា - ảnh 1
សារមន្ទីរជនជាតិវិទ្យាវៀតណាមបានបើកទ្វាដើមនិទាឃៈរដូវស្វាគមន៍ភ្ញៀវទេសចរណ៍ (VOV)

        Vovworld-ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំមមីឆស័ក២០១៤ ប្រជាជននិងភ្ញៀវទេសចរណ៍​រាប់ម៉ឺននាក់បានមកវត្តបូជាព្រះពុទ្ធបួងសួងឆ្នាំថ្មីសុខសាន្តត្រាណនិងចូលរួម
សកម្មភាពប្រជាប្រិយនៅទីក្រុង Hue។ មជ្ឈមណ្ឌលអភិរក្សកេរ៌្តដំណែលបរមរាជវាំង
Hue បានបើកទ្វាឥតគិតថ្លៃសំរាប់ប្រជាជនដំបន់ចូលរួមក្នុងរយៈពេល៣ថ្ងៃបុណ្យ
តេត។

        ក៏ក្នុងឱកាសនេះដែរភ្ញៀវទេសចរណ៍ជិត២ម៉ឺននាក់បានមកទស្សនាមណ្ឌល​រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសង្កាត់ទី១ទីក្រុង Ca Mau។

        នាថ្ងៃទី៤បុណ្យតេត សារមន្ទីរជនជាតិវិទ្យាវៀតណាមបានបើកទ្វាដើម​និទាឃៈរដូវស្វាគមន៍ភ្ញៀវទេសចរណ៍ជាមួយសកម្មភាពមានអត្ថន័យជាច្រើនដូចជា
សសេរអក្ខរៈអក្សរ ពុម្ភគំនូរ Dong Ho ទាយ Kieu ជាដើម។ ជាពិសេសកម្មវិធី​សប្បាយនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០បុណ្យ​តេត(ថ្ងៃទី៨និងទី៩កុម្ភៈឆ្នាំ២០១៤) ជាមួយសកម្មភាពពោពេញទៅដោយវប្បធម៍​ប្រជាប្រិយដូចជាសម្ដែងសិល្បៈប្រជាប្រិយ ល្បែងប្រជាប្រិយជាដើម៕

ប្រតិកម្មទៅវិញ