សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបដិវត្តន៍ខែតុលារុស្ស៊ី |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបដិវត្តន៍ខែតុលារុស្ស៊ី (ថ្ងៃទី៧វិច្ឆិកាឆ្នាំ១៩១៧-ថ្ងៃទី៧វិច្ឆិកាឆ្នាំ២០១៧) គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានធ្វើអធិបតីរួមសហការជាមួយក្រសួង ស្ថាប័ននានារៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបដិវត្តន៍ខែតុលារុស្ស៊ី ថ្នាក់ជាតិ នាព្រឹកថ្ងៃទី៥វិច្ឆិកាឆ្នាំ២០១៧។ ទន្ទឹមនឹងនោះក៏មានសកម្មភាពជាច្រើនទៀត ដូចជា៖ផ្លាស់ប្តូរវប្បធម៌ សម្ដែងសិល្បះ នឹងបានរៀបចំឡើងនៅទីក្រុងហាណូយផងដែរ។
នាថ្ងៃទី៣១តុលា គណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានរួមសហការជាមួយបណ្ដាសម្ព័ន្ធសមាគមមិត្តភាពខេត្ត រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបដិវត្តន៍ខែតុលារុស្ស៊ី។ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញ Aleksey V.Popov បានសង្កត់ធ្ងន់ថា៖ វៀតណាមបាននិងកំពុងជាមិត្តគួរអោយទុកចិត្តយូរបំផុតរបស់រុស្ស៊ី និងទំនាក់ទំនងរុស្ស៊ី-វៀតណាមជាទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យ៕