សកម្មភាពរំលឹកខួបអនុស្សាវរីយ៌ទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅថៃ ចិននិងឡាវ

Chia sẻ
ស្ថានទូតវៀតណាមប្រចាំនៅថៃនាថ្ងៃទី២៩សីហា បានរៀបចំពិធី រំលឹកអនុស្សាវរីយ៌លើកទី៦៨ ទិវាបុណ្យជាតិវៀតណាម

សកម្មភាពរំលឹកខួបអនុស្សាវរីយ៌ទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅថៃ ចិននិងឡាវ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅថៃលោក Ngo Duc Thang ថ្លែងមតិក្នុងេពិធី


(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅថៃនាថ្ងៃទី២៩សីហា បានរៀបចំពិធីរំលឹក
អនុស្សាវរីយ៌លើកទី៦៨ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី២កញ្ញា១៩៤៥- ថ្ងៃទី២កញ្ញា
២០១៣)។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Ngo Duc
Thang បានអះអាងថា ជនវៀតណាមជានិច្ចកាលមានមោទនភាព អំពីរាល់សមិទ្ធិអភិ
វឌ្ឍន៌នៃរយៈ៣០ឆ្នាំផ្លាស់ប្តូថ្មី បង្កើតមូលដ្ឋានដើម្បីការអភិវឌ្ឍន៌រុងរឿង និងរួមចំ
ណែកសកម្មសម្រាប់សន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព សង្គមក្នុងតំបន់ក៏ដូចជាលើ
ពិភពលោកទាំងមូល។ លោក Ngo Duc Thang ក៏ ចាត់ទុកថា ការបង្កើតទំនាក់ទំនង
ដៃគូរយុទ្ធិសាស្រ្តបានលើកទំនាក់ទំនងវៀត ណាមថៃឡើងកំពស់ថ្មី១និងរួមចំណែក
យ៉ាងសកម្មឲ្យការបង្កើតឡើងសហគមន៌អាស៊ានរួមនា ឆ្នាំ២០១៥។

          ក្នុងថ្ងៃដដែល អគ្គស្ថានកុងស៊ុលវៀតណាមប្រចំានៅ Guǎngzhōu ចិន​ក៏បាន
រៀបចំពិធីបុណ្យជាតិថ្ងៃទី២កញ្ញា។  ថ្លែងមតិក្នុងពិធី អនុប្រធានអចិន្ត្រែយ៌ ខេត្ត
Guǎngzhōu ឲ្យដឹងថា ការដែលវៀតណាមនិងចិន បង្កើតយន្តការសន្និសីទសម្រុះ
សម្រួលសហប្រតិបត្តិការប្រចាំឆ្នំារវាង Guǎngzhōu និងតំបន់នានារបស់វៀតណាម បាននាំឲ្យទំនាក់ទំនង កិច្ចសហប្រ តិបត្តិការឡើងកំពស់ថ្មី ពិសេសលើវិស័យពាណិ
ជ្ចកម្ម។ ភាគី Guǎngzhōu មាន គោលបំណងចង់ឲ្យភាគីទាំងពីរជម្រុញទំនាក់
ទំនងមិត្តភាពអភិវឌ្ឍន៌ខ្លាំក្លាជាងទៀតដើម្បីផលប្រយោជន៌នៃប្រទេសទាំងពីផងដែរ។

          រួមជាមួយបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៌លើទី៦៨ ទិវាបុណ្យ​ជាតិវៀត
ណាម នាថ្ងៃទី២៩សីហា នៅវិមានវប្បធម៌ជាតិឡាវបានប្រព្រឹត្តទៅកម្មវិធីសម្តែងសិល្បៈ

ពិសេសដែលស្ថិតក្នុងចំណោម សកម្មភាពសប្តាហ៌វប្បធម៌វៀតណាម។ កម្មវិធីនេះ មានការចូលរួមរបស់សិល្បៈករ សិល្បៈការិនីរបស់រោងមហោស្រពចំរៀងយុវវ័យចំនួន
២៨រូប។ សិល្បៈករឆ្នើម Trong Thuy ឲ្យដឹងថា វណ្ណកម្មនិមួយៗដែលបានសម្តែងក្នុង “សកម្មភាពសប្តាហ៌វប្បធម៌វៀតណាមនៅឡាវ” ជារឿងនិទានអំពីរូបភាពវប្បធម៌
តំបន់នានារបស់វៀតណាម ផងដែរ៕

 

ប្រតិកម្មទៅវិញ