សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបុណ្យជាតិទី ២ កញ្ញា នៅក្នុងនិងក្រៅប្រទេស

Chia sẻ
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
៧០ ទិវាបដិវត្តន៍ខែ សីហានិងទិវាបុណ្យជាតិទី ២ កញ្ញា
នារសៀលថ្ងៃទី ៣០ សីហា គណៈកម្មាធិការបក្សទី
ក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំ
ពិធីប្រគល់គ្រឿង ឥស្សរិយយសសំរាប់បក្ខជនព្រឹទ្ធាចារ្យ
 ក្នុងនោះ មានលោក Le Thanh Hai សមាជិកការិយា
ល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុង
 ហូជីមិញ។
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបុណ្យជាតិទី ២ កញ្ញា នៅក្នុងនិងក្រៅប្រទេស - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបុណ្យជាតិទី ២ កញ្ញា នៅក្នុងនិងក្រៅប្រទេស (Image: VNA)


(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបដិវត្តន៍ខែ
 សីហានិងទិវាបុណ្យជាតិទី ២ កញ្ញា នារសៀលថ្ងៃទី ៣០ សីហា គណៈកម្មាធិការ
 បក្សទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីប្រគល់គ្រឿង
ឥស្សរិយយសសំរាប់បក្ខជនព្រឹទ្ធាចារ្យ ក្នុងនោះ មានលោក Le Thanh Hai
សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុង
ហូជីមិញ។ នាយប់ថ្ងៃដដែល ស្ថានីយ៍ទូរទស្សន៍វៀតណាមបានរៀបចំកម្មវិធី
 ផ្សាយពិសេស “ទង់ជាតិឯករាជ្យ” នៅកំពែងបរមរាជវាំង  Thang Long (ទីក្រុង
ហាណូយ) និងទីក្រុងហូជីមិញ។

        ក៏ក្នុងឱកាសនេះដែរ មជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាននៅ
 វិទ្យាស្ថានអាស៊ីចុងបូព៌ាចំណុះបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានចុះផ្សាយ
សៀវភៅក្រោមចំណងជើងថា “វៀតណាមនាបច្ចុប្បន្ន”។ ក្នុងពេលនោះ
ស្ថានទូត វៀតណាមប្រចាំនៅអ៊ុយក្រែនសហការជាមួយសហគមន៍ជន
វៀតណាមនៅទីនេះបានរៀបចំសកម្មភាពជាក់ស្តែងរំលឹកខួបអនុស្សារវរីយ៍
ទិវាបុណ្យជាតិទី ២ កញ្ញា ដូចជា ពិធីមីទ្ទីញ ការប្រឡងវប្បធម៌និងកីឡា
និងការសម្តែងសិល្បៈ៕

ប្រតិកម្មទៅវិញ