ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ នាថ្ងៃទី១៥ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅបារាំងរួមជាមួយ អាជ្ញាធរទីក្រុង Montreuil បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ ដាក់កម្រង់ផ្កា នៅរូបបដិមារលោកប្រធានហូជីមិញនៅឧទ្យាន Montreau។
ថ្លែងនៅពិធីនេះ អភិបាលទីក្រុង Montreuil លោក Patrice Bessack បានអះអាងនូវតួនាទីដ៏ធំធេងរបស់លោកប្រធានហូជីមិញមិនត្រឹមតែចំពោះប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសបារាំងនិងពិភព លោកទៀតផង។ លោកមានប្រសាសន៍ថា៖
“លោកប្រធានហូជីមិញជាមនុស្សម្នាក់ដែលទទួលបានការគោរពរាប់អាននៅវៀតណាម បារាំងក៏ដូចជាលើទូទាំងពិភពលោក។ លោកប្រធានជា ឥស្សរៈជនមួយក្នុងចំណោមឥស្សរៈជនដ៏សំខាន់នៃដំណើរការបញ្ចប់អាណានិគមនិយម។ យើងខ្ញុំមានមោទនភាពដោយត្រូវបានរៀបចំពិធីរំលឹកខួប ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ក្នុងឋានៈជាអភិបាលទីក្រុង Montreuil ខ្ញុំមានបំណងចង់អះអាងសារជាថ្មីម្ដងទៀតនូវកិច្ចសហប្រតិបតិ្ត ការនិងចំណងមិត្តភាពជាមួយវៀតណាម។ នេះជាទំនាក់ទំនងជាប្រវត្តិ សាស្ត្រតាំងពីយូរលង់មកហើយរបស់ទីក្រុង Montreuil។ សង្ឃឹមថា យើងខ្ញុំ នឹងបន្តអភិវឌ្ឍទំនាក់ទំនងនេះនាពេលខាងមុខ”៕