សកម្មភាពរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ៖ មនោសញ្ចេតនារបស់ប្រជាជនចំពោះលោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) - ក្នុងឱកាសខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ១៨៩០ /ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០) នាថ្ងៃទី ១៨ ខែឧសភានៅតាមតំបន់ជាច្រើននៅវៀតណាម បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌និងសិល្បៈអបអរសារទរជាច្រើន ដើម្បីបង្កើតបរិយាកាស ប្បាយរីករាយក្នុងពិធីបុណ្យដ៏ធំរបស់ប្រទេសជាតិ ។
សកម្មភាពរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ៖ មនោសញ្ចេតនារបស់ប្រជាជនចំពោះលោកប្រធានហូជីមិញ - ảnh 1 ថ្នាក់ដឹកនាំខេត្ត Hung Yen កាត់ខ្សែបូរបើកពិព័រណ៌ (រូបថត៖ TTXVN)

នៅទីក្រុង Hung Yen  បានប្រព្រឹត្តទៅពិព័រណ៍ក្រោមប្រធានបទ “លោកប្រធាន ហូជីមិញ - រូបគំនូរឆាយាល័ក្ខណ៍នានា” ដោយមានរូបភាព ឯកសារជាង ២០០ ស្តីពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញផងដែរ។

ក្នុងការតាំងពិព័រណ៍នេះក៏មានរូបភាពឯកសារនិងវត្ថុតាងដែលទាក់ទងនឹងពេល ដែលលោកប្រធានហូជីមិញ ទៅទស្សនានិងធ្វើការជាមួយគណៈកម្មាធិ ការបក្សនិងប្រជាជនខេត្ត Hung Yen ដែលបានរក្សាទុកនៅក្នុងឃ្លាំងនៃសារមន្ទីរខេត្ត។ នាយប់ថ្ងៃដដែលនោះ ខេត្ត Thai Nguyen  ក៏បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសដើម្បីអបអរសាទរខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញផងដែរ។ មានសិល្បៈពិសេសជិត ២០ ឈុតត្រូវបានសិល្បករសល្បការិនីរៀបចំនិងសំដែងយ៉ាងផ្ចិតផ្ចង់ដើម្បីឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនាដ៏គួរជាទី ស្រឡាញ់រាប់អានរបស់ខេត្តនិងប្រជាជន Thai Nguyen ជូនចំពោះលោកប្រធានហូជីមិញដ៏មហិមាផងដែរ៕

ប្រតិកម្មទៅវិញ