សកម្មភាពនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton

Chia sẻ
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
 នាថ្ងៃទី ១០ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក
ស្រី Hillary Cliton បានជួបប្រាស្រ័យជាមួយបណ្ដា
អង្គភាពអាជីវកម្មវៀតណាម និងចូលរួមវេទិការអង្គភាព
អជីវកម្មវៀតណាម-អាមេរិក។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១០ កក្កដា រដ្ឋមន្ត្រី
ការបរទេសអាមេរិក លោកស្រី Hillary Cliton បានជួបប្រាស្រ័យជាមួយបណ្ដា អង្គភាពអាជីវកម្មវៀតណាម និងចូលរួមវេទិការអង្គភាពអជីវកម្មវៀតណាម-អាមេរិក។
នៅវេទិការនេះ លោកស្រី Hillary បានអះអាងថា៖ នេះគឺជាឱកាសល្អដើម្បីបណ្ដា អង្គភាពអាជីវកម្មនៃភាគីទាំង ២ ស្វែងយល់និងជំរុញកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លា
ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានវាយតំលៃខ្ពស់ចំពោះសក្តានុភាពអភិវឌ្ឍន៍ របស់វៀតណាម។ នាបច្ចុប្បន្ន អាមេរិកនិងវៀតណាមកំពុងដំណើរការចរចារ អំពី
កិច្ចព្រមព្រៀងដៃគូរសហប្រតិបត្តិការអន្តរប៉ាស៊ីហ្វិក (TPP)។ ប្រការនេះមិនត្រឹមតែ
បង្កមូលដ្ឋានឲ្យការអភិវឌ្ឍន៍រួមរបស់តំបន់ទាំងមូលប៉ុណ្ណោះទេថែមទាំងនាំមករាល់
ផលប្រយោជន៍ជាក់ស្តែងនានាចំពោះវៀតណាមក្នុងនោះមានការបង្កើនសមត្ថភាព
ប្រគួតប្រជែងអន្តរជាតិទៀតផង។ ដោយឈរលើមូលដ្ឋាន នេះ រដ្ឋមន្ត្រីការបរទេស
អាមេរិក Hillary Cliton បានមានគោលបំណងថា៖ រដ្ឋាភិបាល វៀតណាមនឹងបន្តកែលំអរ
បរិយាកាសវិនិយោគ បង្កលក្ខណៈងាយស្រួលឲ្យបណ្ដាអង្គភាពអាជីវកម្មអាមេរិកធ្វើ
អាជីវកម្មនៅទីផ្សារវៀតណាម។នៅវេទិការនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton និងអនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោកស្រី Nguyen Phuong Nga បានធ្វើជាកសិណ
សាក្សពិធីចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចរវាងក្រុមហ៊ុនថាមពលអគ្គីសនី New York
ជាមួយក្រុមហ៊ុនថាមពលអគ្គីសនីលេខ ៤ ចំណុះសម្ព័ន្ធ ក្រុមហ៊ុនអគ្គីសនីវៀតណាម៕

សកម្មភាពនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton និងអនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោកស្រី
Nguyen Phuong Nga (Image: Internet)


ប្រតិកម្មទៅវិញ