សារព័ត៍មានអាមេរិក បានផ្សាយព័ត៍មាន​អំពីដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅវៀតណាម

Chia sẻ
នាថ្ងៃទី ១១ កក្កដា សារព័ត៍មានអាមេរិក បានផ្សាយព័ត៍មាន និងរូបភាព ​អំពីដំណើរ បំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton នៅវៀតណាម 
និង​បណ្ដាជំនួបសន្ទនាជាមួយ បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់វៀតណាម សំដៅ  ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ​រវាងវៀតណាម និងអាមេរិក។
សារព័ត៍មានអាមេរិក បានផ្សាយព័ត៍មាន​អំពីដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅវៀតណាម  - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton (http://sao.tin247.com)

នាថ្ងៃទី ១១ កក្កដា សារព័ត៍មានអាមេរិក បានផ្សាយព័ត៍មាន និងរូបភាព ​អំពីដំណើរ បំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton នៅវៀតណាម 
និង​បណ្ដាជំនួបសន្ទនាជាមួយ បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់វៀតណាម សំដៅ  ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ​រវាងវៀតណាម និងអាមេរិក។ គេហទំព័រព័ត៍មានរបស់ក្រសួងការបរទេស​អាមេរិក បានចុះផ្សាយ បទថ្លែងមតិ  របស់រដ្ឋមន្ត្រីការបរទេស Hillary Clinton​នៅសន្និសីទកាសែតរួម  ជាមួយរដ្ឋមន្ត្រីការ
បរទេស វៀតណាម Pham Binh Minh ក្នុងនោះ លើកច្បាស់នូវបណ្ដាការផ្លាស់ប្តូរ ​និង​
ការបោះជំហាន​យ៉ាងខ្លាំងក្លា ក្នុងទំនាក់ទំនង វៀតណាម -អាមេរិក។ ​ក្នុងរយះពេល
កន្លងទៅ  ប្រទេសទាំងពីរ បានមានកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដូចជា៖  សន្តិសុខលើសមុទ្រ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម…។ល។ រដ្ឋមន្ត្រីការបរទេស អាមេរិកបានវាយតំលៃយ៉ាងខ្ពស់ ​តួនាទីដឹកនាំរបស់វៀតណាម ក្នុងតំបន់ ទន្លេមេគង្គ​ក្រោមនិងតំបន់អាស៊ី​អាគ្នេយ៍ ពិសេសគឺ បណ្ដាការរួមវិភាគទានរបស់វៀតណាម  អោយដំណោះស្រាយការទូត មានចរិតលក្ខណះសហប្រតិបត្តិការ ចំពោះបញ្ហា
ប្រជែង​ដណ្ដើមដែនដី និងធ្វើអោយអូរស្រាលភាពតានតឹងនៅតំបន់សមុទ្រខាងកើត។

          កាសែតប្រចាំថ្ងៃ វិថី​ Wall បានចុះផ្សាយបទសរសេរដ៏វែងមួយ ​ស្ដីអំពី ​ដំណើរ
បំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់របស់រដ្ឋមន្ត្រី ការបរទេស អាមេរិក Hillary។ ក្នុងនោះ អះអាងថាបណ្ដាជំនួប​សន្ទនាសំខាន់ៗ  របស់ លោកស្រី Hillary ជាមួយបណ្ដាថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ​របស់វៀតណាម អះអាងជាថ្មី ម្តងទៀត នូវការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងនយោបាយ 
និងពាណិជ្ជកម្ម រវាងវៀតណាមនិង​អាមេរិក។

          កាសែតអេឡិកត្រូនិក នៃវិទ្យុសម្លេងអាមេរិក (VOA ) បានជូនព័ត៍មានថា​នៅ
វេទិកា អង្គភាពអាជីវកម្មនៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីការបរទេសអាមេរិក បាន
ដាស់តឿន​បណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ចូរសហប្រតិបត្តិការជាមួយគ្នា  ដើម្បីការអភិវឌ្ឍន៍រួម។ រដ្ឋមន្ត្រីការបរទេសអាមេរិក  ចាត់ទុកថា នាបច្ចុប្បន្ន  នៅមាន សក្ដានុភាពជាច្រើន មិនទានបានធ្វើអាជីវកម្មទេ។

          កាសែតក៏បានដក់ស្រង់​ពាក្សសំដី​របស់រដ្ឋមន្ត្រីការបរទេសវៀតណាម Pham
Binh Minh ចាត់ទុកថា៖ការវិនិយោគ និងពាណិជ្ជកម្ម នឹងជានិច្ចកាល ជា ​កំលាំង​ចលករ ជំរុញទំនាក់ទំនងទ្វេភាគី វៀតណាម -អាមេរិក។ ​​ប្រទេសទាំងពីរ  នឹងមាន ឱកាស ពាណិជ្ជកម្ម និងវិនិយោគជាច្រើន បន្ទាប់ពីដំណើរបំពេញទស្សនកិច្ច 
របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលើកនេះ​៕

ប្រតិកម្មទៅវិញ