លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល Semiconductor របស់ Samsung Group

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង (ថ្ងៃទី ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នារសៀលថ្ងៃទី ៣ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល Semiconductor របស់សម្ព័ន្ធក្រុមហ៊ុន Samsung នៅខេត្ត Gyeonggi។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាមជ្ឈមណ្ឌល Semiconductor របស់ Samsung Group - ảnh 1អនុប្រធាននិងជានាយកប្រតិបត្តិ Samsung Group លោក Young Hyun Jun ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ រូបថត៖ Duong Giang/TTXVN

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការចាប់អារម្មណ៍នៅពេលឃើញផ្ទាល់ភ្នែកនូវសមិទ្ធិផលរបស់ Samsung Group ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់និយាយរួម និងវិស័យ semiconductor និយាយដោយឡែក ព្រមទាំងបានទទួលស្គាល់សកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់ក្រុមហ៊ុន Samsung ក្នុងវិស័យឧស្សាហកម្មផលិតកម្ម ការផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកនៅវៀតណាមក្នុងអំឡុងពេលជិត ២០ ឆ្នាំកន្លងមក និងការរួមចំណែកយ៉ាងសកម្មរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ។

ផ្ដល់ព័ត៌មានអំពីអាទិភាពរបស់វៀតណាមក្នុងការជំរុញឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបាននិយាយថា វៀតណាមស្វាគមន៍ និងលើកទឹកចិត្ត វិនិយោគិនមកបណ្ដាក់ទុនក្នុងបច្ចេកវិទ្យា semiconductor និង AI ព្រមទាំងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យទាំងនេះផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនឹងកែលម្អស្ថាប័នគោលនយោបាយ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ... បម្រើឱ្យល្អបំផុតសម្រាប់បណ្ដាសម្ព័ន្ធក្រុមហ៊ុនដែលវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្ម semiconductor ដោយជឿជាក់ថា Samsung Group នឹងអភិវឌ្ឍន៍ សហប្រតិបត្តិការវិនិយោគប្រកបដោយជោគជ័យនិងចីរភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ