APEC អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិងកំណែទម្រង់ WTO

Chia sẻ

(VOVWORLD) - មេដឹកនាំសេដ្ឋកិច្ចជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាថ្ងៃទី ១៧ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ បរិស្ថាន សន្តិសុខស្បៀង និងសន្តិសុខថាមពល។

APEC អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិងកំណែទម្រង់ WTO - ảnh 1គណៈប្រតិភូថតរូបជាក្រុមនៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤  (រូបថត៖ THX/TTXVN)

យោងតាមសេចក្តីប្រកាស Machu Picchu ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល APEC លើកទី ៣១នៅទីក្រុង លីម៉ា (ប្រទេសប៉េរូ) មេដឹកនាំ APEC បានទទួលស្គាល់ការផ្លាស់ប្តូរសំខាន់ៗដែលប៉ះពាល់ដល់វិស័យដូចជា ពាណិជ្ជកម្ម និងការវិនិយោគ និងបរិស្ថាន សន្តិសុខស្បៀង សន្តិសុខថាមពល។ សេចក្តីថ្លែងការណ៍បានចាត់ទុកថា "កិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាពគឺកាន់តែមានសារៈសំខាន់នៅក្នុងបរិបទបច្ចុប្បន្ន" ។ មេដឹកនាំ APEC ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាបន្តពង្រឹងបរិយាកាសពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលដែលកំពុងកើតមាន។ លើសពីនេះ មេដឹកនាំ APEC បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព ធន់ខ្ពស់ និរន្តរភាព និងទូលំទូលាយ៕

ប្រតិកម្មទៅវិញ