នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong |
នៅទីនេះ អ្នកបោះឆ្នោត បានវាយតម្លៃខ្ពស់ចំពោះគុណភាព លក្ខណៈប្រជាធិបតេយ្យ នៃកិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៤នាពេលកន្លងទៅ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនដំណឹងដល់អ្នកបោះ ឆ្នោតនិងប្រជាជនទីក្រុង Hai Phong អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេស ជាតិ ក្នុងនោះ ឆ្នាំ២០១៧ជាឆ្នាំជោគជ័យមួយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ ដោយគោលដៅចំនួន១៣ លើ១៣សុទ្ធតែបានសម្រេចឬហួស កម្រិតផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញឆ្លើយ សំណួរមួយចំនួនរបស់អ្នកបោះ ឆ្នោតទាក់ទិនដល់ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីសម្រេចបានផែនការ៥ឆ្នាំ ២០១៦-២០២១ ការពារអធិបតេយ្យ ភាពកោះសមុទ្រ គោលនយោបាយអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។
ក៏នាព្រឹកថ្ងៃទី៤ធ្នូ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue រួមជាមួយគណៈប្រតិភូសមាជិកសភា ខេត្ត Ha Tinh បានអញ្ជើញជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Duc Tho ផងដែរ៕