សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី៨៥ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ

Chia sẻ
(VOVworld) - នាថ្ងៃទី២២ មិនា សម្ព័ន្ធយុវជនទីក្រុង
ហាណូយ បានរៀបចំពិធីមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍
លើកទី៨៥ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជី
មិញ (ថ្ងៃទី២៦ មិនា) ហើយជួបសំណេះសំណាល
ជាមួយកម្មាភិបាលសម្ព័ន្ធយុវជនគ្រាប់ជំនាន់។
សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី៨៥ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ - ảnh 1
សម្ព័ន្ធយុវជនទីក្រុងហាណូយប្រគល់អំណោយជូនកម្មាភិបាលនៃសម្ព័ន្ធយុវជនជំនាន់មុន
 (រូបថត៖Internet)

(VOVworld) - នាថ្ងៃទី២២ មិនា សម្ព័ន្ធយុវជនទីក្រុងហាណូយ បានរៀបចំពិធីមិទ្ទីញ
រំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ (ថ្ងៃទី
២៦ មិនា) ហើយជួបសំណេះសំណាលជាមួយកម្មាភិបាលសម្ព័ន្ធយុវ ជនគ្រាប់
ជំនាន់។នៅទីនេះ តំណាងទាំងអស់បានរលឹកឡើងវិញនូវកំណាត់ផ្លូវ៨៥ឆ្នាំនៃ
សម្ព័ន្ធយុវជន ពង្រីកប្រពៃណី “ត្រៀមជាស្រេចទាំង៣” យុវវ័យរដ្ឋធានីសព្វថ្ងៃ
បាននិងកំពុងជានិច្ចកាលបន្តធ្វើឲ្យត្រចះត្រចង់ថែមទៀតនូវទំព័រមាសប្រវត្តិ
សាស្ត្ររបស់យុវវ័យវៀតណាមដោយការប្ដេជ្ញាចិត្ត មនោសញ្ចេតនានិងការទទួល
ខុសត្រូវរបស់ខ្លួន។
ក្រោមប្រធានបទ “សរសេរបន្តបទចម្រៀងអង់អាចក្លាហាន”នាយប់ថ្ងៃទី២២ មិនា
សម្ព័ន្ធយុវជនខេត្ត Quang Nam ភាគកណ្ដាលវៀតណាមបានរៀបចំពិធី រំលឹកខួប
លើកទី៨៥ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ និងលើកតម្កើងកម្មាភិ
បាលនិងសមាជិកសម្ព័ន្ធយុវជនគំរូចំនួន៤០រូបព្រមទាំងប្រគល់អាហាររូបករ
ណ៍”បំភ្លឺសុបិន”២០កញ្ចប់​ជូនសិស្សានុសិស្សដែលមានជីវភាពរស់នៅលំបាក។
នាថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Nam Dinh ភាគខាងជើងវៀតណាមក៏បានរៀប
ចំសិក្ខាសាលាក្រោមប្រធានបទ “យុវជន Nam Dinh ក្នុងសម័យកាលថ្មី”
ផងដែរ៕

ប្រតិកម្មទៅវិញ