(VOVworld) - ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃនៅសកលវិទ្យាល័យ Fordham
ទីក្រុងញូវយ៉ក ប្រទេសអាមេរិក សន្និសីទសាមគ្គីភាពជាមួយគុយបាដោយមានការ
ចូលរួមរបស់តំណាងប្រមាណ២០០រូបមកពីវិស័យជាច្រើន បានផ្ដោតការពិភាក្សា
ទៅលើវិធានការដោះស្រាយឧបសគ្គក្នុងទំនាក់ទំនងអាមេរិក-គុយបា។ថ្កែងមតិនៅ
សន្និសីទ តំណាងអចិន្ត្រៃរបស់គុយបាប្រចាំអ.ស.បលោកស្រី Anayansi Rodriguez
វាយតំលៃខ្ពស់ចំពោះចំណងសាមគ្គីភាពដែលសកម្មជន សង្គមអាមេរិកនិង
កាណាដាលៃទុកឲ្យប្រទេសកោះការ៉ាបៀននេះ។លោកស្រីរូបនេះអះអាងថា
សន្និសីទបានយកចិត្តទុកដាក់ដល់បញ្ហាមានអត្ថន័យធំៗ ចាប់ពីស្ថានភាពជាក់
ស្ដែងនៅគុយបារហូតដល់ទៅទំនាក់ទំនងទ្វេភាគីរវាងវ៉ាស៊ីនតោននិង La Habana
ក្នុងនោះមានការប្រឆាំងបទហ៊ុំព័ទ្ធនិងការផ្ទេប្រគល់មកវិញនូវ ផ្នែកដែនដីដែល
ត្រូវបានអាមេរិកទន្ទ្រានកាន់កាប់នៅ Guantanamo សំរាប់ជូន គុយបា៕