|
សិក្ខាសាលា “វៀតណាម-ដៃគូពាណិជ្ជកម្មនៅតំបន់អាស៊ី-អាគ្នេយ៍” (Image: VNA) |
(VOVworld) – សិក្ខាសាលា “វៀតណាម-ដៃគូពាណិជ្ជកម្មនៅតំបន់អាស៊ី-
អាគ្នេយ៍” បានប្រព្រឹត្តទៅ នាថ្ងៃទី ២៣ មិថុនា នៅទីក្រុង Val de Marne
ជាយរដ្ឋធានី ប៉ារីស របស់បារាំង។ គោលដៅនៃសិក្ខាសាលានេះគឺសំដៅ
ជួយឲ្យអង្គភាពអាជីវកម្មបារាំងស្វែងយល់អំពីទីផ្សារក្របខ័ណ្ឌគតិយុត្តនិង
លក្ខណៈបរិយាកាសអាជីវកម្មរបស់វៀតណាម។ប្រធាននាយកដ្ឋានពន្លឿន
ពាណិជ្ជកម្មចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Bui Huy
Son បានឲ្យដឹងថា៖
“សិក្ខាសាលានេះគឺសកម្មភាពជាបន្តក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរបស់
នាយកដ្ឋានពន្លឿនពាណិជ្ជកម្មដោយមានគោលដៅស្នូលគឺសំដៅឧទ្ទេស
នាមផ្សព្វផ្សាយអំពីទីផ្សារវៀតណាមក៏ដូចជាស្វែងរកឱកាសធ្វើអាជីវកម្ម
សំរាប់អង្គភាពអាជីវកម្មនាំចេញរបស់វៀតណាមនៅទីផ្សារបារាំងនិងទីផ្សារ
អឺរ៉ុប។ ជាពិសេសគឺមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំងដូចជា៖
តម្បាញកាត់ដេរ ផលរ៉ែ ជាដើម។”
រីឯខ្លួនវិញ អគ្គនាយិការស្ថាប័នអភិវឌ្ឍន៍តំបន់ Val de Marne លោកស្រី
Elizabeth Rodrigues បានចាត់ទុកថា៖
“នាបច្ចុប្បន្ន ដៃគូបារាំងជាច្រើនត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ទំនាក់ទំនង
សហប្រតិបត្តិ ការអាជីវកម្មជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម។
ការបង្កលក្ខណៈចាំបាច់សំរាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ
សេដ្ឋកិច្ចដើរតួនាទីសំខាន់ចំពោះប្រទេសទាំង ២៕”