វេទិកាពន្លឿនវិស័យទេសចរណ៍តាមបណ្តាទីក្រុងអាស៊ីប៉ាស៊ីហ្វិកលើកទី៨នៅទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) -ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២មិថុនាទីក្រុងហូជីមិញធ្វើជាម្ចាស់រៀបចំវេទិកាពន្លឿនវិស័យទេសចរណ៍តាមបណ្តាទីក្រុងនៅអាស៊ី- ប៉ាស៊ីហ្វិក (TPO) លើកទី៨ឆ្នាំ២០១៨។ 

ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២មិថុនាទីក្រុងហូជីមិញធ្វើជាម្ចាស់រៀបចំវេទិកាពន្លឿនវិស័យទេសចរណ៍តាមបណ្តាទីក្រុងនៅអាស៊ី- ប៉ាស៊ីហ្វិក (TPO) លើកទី៨ឆ្នាំ២០១៨។ វេទិការ TPO នេះក្រោមមូលបទ “ទេសចរណ៍ឆ្លាត” ដោយមានការចូលរួមរបស់តំណាងមកពីក្រុងទាំង២៥ចំណុះប្រទេសចំនួន៦ សំសៅ រួមចំណែក ពង្រឹងលទ្ធភាពជំនាញរបស់ទីក្រុងដែលជាសមាជិក TPO  ព្រមទាំងជួយឲ្យតំណាងចូលរួមក្នុងវេទិកានេះបំផុសគំនិត យុទ្ធសាស្ត្រនិងការត្រះរិះថ្មី ដើម្បីបម្រើផ្នែកទេសចរណ៍ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ សកម្មភាពសំខាន់ៗនឹងបានប្រព្រឹត្តទៅ ដូចជា កម្មវិធីជួបប្រាស្រ័យពាណិជ្ជកម្មទេសចរណ៍ TPO (TPO Travel Trade) បើកទូលាយដោយរួមផ្សំជាមួយការតាំងពិព័រណ៍ទេសចរឆ្លាត កិច្ចប្រជុំគណៈប្រតិបត្តិរៀបចំ TPO លើកទី៣១ និងពានរង្វាន់ TPO ដោយមានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន៕

ប្រតិកម្មទៅវិញ