បណ្ដាតំណាងចូលរួម APF 2020 នៅទីក្រុងហាណូយ។ (រូបថត៖ thoidai.com.vn) |
វេទិកាប្រជាជនអាស៊ានឆ្នាំ២០២០ (APF 2020) ត្រូវបានបណ្ដាអង្គការ ប្រជាជនវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ វិច្ឆិកា នៅទីក្រុង ហាណូយ ក្រោមមូលបទ “សាមគ្គីប្រជាជនអាស៊ីអាគ្នេយ៍ដើម្បីសហគមន៍ មួយប្រកបដោយបរិយាប័ន្ន ភាពស្អិតរមួតនិងការឆ្លើយតប”។ ពិធីបើកបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ វិច្ឆិកា ដោយមានការចូលរួមរបស់តំណាងចំនួន ២៥០នាក់មកពីអង្គការប្រជាជន អង្គការក្រៅរដ្ឋាភិបាលវៀតណាមនិងអង្គ ការក្រៅរដ្ឋាភិបាលបរទេសដែលប្រតិបត្តិនៅវៀតណាម។ ក្រៅពីនោះ តំណាងជាង៨០០នាក់ផ្សេងទៀតមកពីអង្គការប្រជាជន អង្គការក្រៅរដ្ឋា ភិបាលនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០បានចូលរួមតាមប្រព័ន្ធវីដេអូផងដែរ។ នៅខាងក្រៅវេទិកា លោក Phan Anh Son អនុប្រធានប្រចាំការនិង ជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម ប្រធានគណៈ ចាត់តាំង APF 2020 បានឲ្យដឹងថា៖
“គោលដៅស្នូលរបស់ APF នោះគឺពង្រឹងសាមគ្គីភាព កិច្ចសហប្រតិ បត្តិការរវាងប្រជាជននៃប្រទេសអាស៊ាននានា ក៏ដូចជារវាងប្រជាជន អង្គការប្រជាជនជាមួយរដ្ឋាភិបាលដើម្បីតំបន់អាស៊ានមួយប្រកបដោយ សន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍ។ ក្នុងបរិបទនៃវិបត្តិ Covid-19 នា បច្ចុប្បន្ន ខ្លឹមសារសំខាន់មួយនៃវេទិកាលើកនេះ គឺបង្កើនកិច្ចសហការ រវាងអង្គការប្រជាជននៅតាមប្រទេសអាស៊ាននានា ជាពិសេសគឺកិច្ចសហ ការជាមួយរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតហើយស្ដារសេដ្ឋកិច្ចឡើងវិញ។ ការឆ្លើយតបនិងស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាតមិនត្រឹមតែ ជាភារកិច្ចរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសប៉ុណ្ណោះទេ ថែមទាំងមាន ការរួមចំណែកដ៏ធំធេងរបស់ប្រជាជននិងអង្គការប្រជាជនអាស៊ាននានាទៀតផង”។
គួរបញ្ជាក់ថា APF ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាប្រចាំ ឆ្នាំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានរៀបចំឡើងតាមគំនិត ផ្ដួចផ្ដើមរបស់ម៉ាឡេស៊ីកាលពីឆ្នាំ២០០៥។ APF បង្កើតបរិយាកាសបើកចំហ សម្រាប់បណ្ដាអង្គការប្រជាជនអាស៊ាន ក្នុងបំណងនាំសម្លេងរបស់ប្រជាជន ទៅកាន់ថ្នាក់ដឹកនាំអាស៊ាន ឆ្ពោះទៅសហគមន៍អាស៊ានមួយដែលបម្រើផល ប្រយោជន៍រួមរបស់ប្រជាជនយ៉ាងពិតប្រាកដ៕