វេទិកាជួបប្រាស្រ័យជាមួយសមាជិកសម្ព័ន្ធយុវជន របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទ៕ (រូបថត៖ VOV) |
ចែករំលែកនៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានមានប្រសាសន៍ថា គោលដៅនៃការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ដែលក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងអនុវត្ត គឺជាសក្ខីភាពសម្រាប់កសិករមើលឃើញថា នៅលើផ្ទៃដីដូចគ្នាប្រជាកសិករអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។ ទំនួលខុសត្រូវរបស់សមាជិកសម្ព័ន្ធពយុវជនក្នុងវិស័យកសិកម្ម គឺចង្អុលបង្ហាញដល់កសិករនូវប្រការនេះ ទន្ទឹមនឹងនោះលើកកម្ពស់តួនាទីឈានមុខគេ និងការច្នៃប្រឌិតរបស់យុវជនក្នុងការអភិវឌ្ឍកសិកម្មនិងសេដ្ឋកិច្ចជនបទ។ យោងតាមរដ្ឋមន្រ្តី លោក Le Minh Hoan យុវជនត្រូវយល់ដឹងឱ្យបានត្រឹមត្រូវ នូវអត្តចរិតនៃការចាប់ផ្តើមអាជីវកម្ម ហើយគ្រូបង្រៀនត្រូវជំរុញភាពច្នៃប្រឌិតរបស់និស្សិត ជួយនិស្សិតបង្កើតគំនិតចាប់ផ្តើមអាជីវកម្ម។
“សមាសធាតុនីមួយៗសុទ្ធតែមានកម្លាំងចលករមួយ។ ក្រសួងនឹងបន្តបង្កើតបរិយាកាសធ្វើសកម្មភាពជាច្រើន ពីសហជីពដល់សម្ព័ន្ធយុវជន។ បរិយាកាសធ្វើសកម្មភាពលាយឡំធាតុផ្សំរួមគ្នា ដើម្បីគាំទ្រនិងចែករំលែក បង្កើតកម្លាំងពលំថ្មីសម្រាប់ការអភិវឌ្ឍកសិកម្មនិងជនបទ”៕