|
ព្រឹទ្ធសមាជិកអាមេរិកលោក Benjamin Cardin (រូបថតៈ Wordpress) |
(VOVworld)-ក្នុងការជួបសន្ទនាជាមួយព្រឹទ្ធសមាជិកអាមេរិកលោក Benjamin Cardin ប្រធានអនុគណៈកម្មាធិការអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ចំណុះគណៈកម្មាធិការ កិច្ចការ
បរទេសព្រឹទ្ធសភាអាមេរិក នាថ្ងៃទី២៧ឧសភា ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តី
ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទ ដំណើរ
ទស្សនកិច្ចវៀតណាមរបស់ព្រឹទ្ធសមាជិកលោក Benjamin Cardin និងចាត់ទុកថា ឥឡូវនេះជាពេលវេលាអំណោយផលសម្រាប់អភិវឌ្ឍន៍ទំនាក់ ទំនងរវាងប្រទេស
ទាំងពីរ។ លោកPham Binh Minh បានស្នើរដ្ឋសភាអាមេរិក គាំទ្រ និងបង្កើនការផ្លាស់
ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ក៏ដូចជាធ្វើអន្តរគមន៍ឲ្យ រដ្ឋាភិបាលអាមេរិកបើក
ទ្វាទីផ្សារសម្រាប់ទំនិញវៀតណាម។ លោក Benjamin Cardin សម្តែងការគាំទ្រចំពោះ
ភាគីទាំងពីរក្នុងការបន្តអនុវត្តន៍ប្រកបដោយជោគ ជ័យដៃគូលើគ្រប់វិស័យ និង
មានបំណងថា វៀតណាមនិងអាមេរិករួមជាមួយ ប្រទេសដទៃសម្រេចបានកិច្ច
ចរចារ TPP យ៉ាងឆាប់ៗ ។ ភាគីទាំងពីរក៏បាន ពិភាក្សាចំពោះរាល់បញ្ហាដែលតំបន់
និងអន្តរជាតិរួមការយកចិត្តទុកដាក់ ក្នុងនោះ មានសភាពការណ៍នាសព្វថ្ងៃនៅ
សមុទ្រខាងកើតផងដែរ៕