នេះក៏ជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីលើកដំបូងរវាងវៀតណាម និងអាមេរិក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan។ រូបថត៖ hanoimoi.com.vn |
នៅទីនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ រួមទាំងយន្តការសន្ទនាស្តីពីនយោបាយ-សន្តិសុខ-ការពារជាតិ កិច្ចសន្ទនាគោលនយោបាយការពារជាតិ និងកិច្ចសន្ទនាសិទ្ធិមនុស្ស; ហើយបានឯកភាព សម្របសម្រួលគ្នាយ៉ាងសកម្មដើម្បីរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣០ នៃការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៥។
ទាក់តងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានស្នើឲ្យអាមេរិកបន្តដើរតួនាទីយ៉ាងសកម្ម រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ក៏ដូចជាជុំវិញពិភពលោក។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ហើយបានឯកភាពលើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕