វៀតណាមអំពាវនាវឲ្យប្រទេសនានាផ្តល់អាទិភាពដល់ការជួយសង្គ្រោះជនភៀសខ្លួនពេលឆ្លងព្រំដែនឬឆ្លងសមុទ្រ

Chia sẻ
(VOVWORLD) - យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកដែលបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៧ ខែធ្នូ បានពិភាក្សាអំពីរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន Filippo Grandi ស្តីពីស្ថានភាពជនភៀសខ្លួនជុំវិញពិភពលោក។
វៀតណាមអំពាវនាវឲ្យប្រទេសនានាផ្តល់អាទិភាពដល់ការជួយសង្គ្រោះជនភៀសខ្លួនពេលឆ្លងព្រំដែនឬឆ្លងសមុទ្រ - ảnh 1ឯកអគ្គរដ្ឋទូត ភារធារីនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Pham Hai Anh (រូបថត៖ TTXVN)

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត ភារធារីនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Pham Hai Anh បានសង្កត់ធ្ងន់ថា អាយុជីវិតមនុស្សគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុត ដូច្នេះហើយ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ផ្តល់អាទិភាពដល់ការជួយសង្គ្រោះអាយុជីវិតមនុស្សដើម្បីកុំឱ្យនរណាម្នាក់ស្លាប់នៅពេលឆ្លងដែន ឬឆ្លងសមុទ្រទាល់តែសោះ។ យោងតាមលោកភារធារី ការចូលរួមក្នុងន័យស្ថាបនា និងកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួយឲ្យជន ភៀសខ្លួនសម្របខ្លួន ប្រកបដោយសុវត្ថិភាព។

លោកភារធារី Pham Hai Anh ក៏បានសង្កត់ធ្ងន់លើតម្រូវការធានាតម្លាភាពក្នុងការផ្តល់សិទ្ធិជ្រកកោនដល់អ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងដំណើរការចេញសេចក្តីសម្រេចចិត្ត និងត្រៀម គោលនយោបាយ ហើយចាំបាច់ត្រូវបែងចែករវាងជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោននិងជនចំណាកស្រុកមិនទៀងទាត់ ឬអ្នកដែលធ្វើចំណាកស្រុកសម្រាប់គោលបំណងសេដ្ឋកិច្ច ជាពិសេសនៅក្នុងបរិបទនៃការគំរាមកំហែងសន្តិសុខ មិនមែនប្រពៃណីដែលកំពុងកើតឡើង។ ក្នុងឱកាសនេះ លោកភារធារីបានអះអាងសារជាថ្មីថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុក ដាក់ចំពោះកិច្ច សហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិលើបញ្ហានេះ តែងតែគោរពច្បាប់អន្តរជាតិ រួមទាំងការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ