(VOVworld)-សន្និសីទជាន់ខ្ពស់នៃអង្គការសហប្រជាជាតិតំបន់អាស៊ី-អឺរ៉ុបស្តីពី
បង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែននិងអនុវត្តសបៀប
វារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាពបានប្រារព្ធនាព្រឹកថ្ងៃទី៧មិនានៅទីក្រុង
ហាណូយ។ សន្និសីទនេះមានការចូលរួមរបស់តំណាងជាតិនិងអន្តរជាតិជាង
២០០នាក់។
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ |
អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា នេះជារបៀបវារៈដែលទទួល
បានការជួយឧបត្ថម្ភពីដៃគូច្រើន។តាមនោះ ប្រទេសទាំងអស់ គប្បីសន្យាគាំទ្រនិង
ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយពហុភាគី ដើម្បីជួយប្រទេសនានា
ទទួលបានគោលដៅអភិវឌ្ឍន៍និរន្តរភាព។ លោក Pham Binh Minh បានសង្កត់ធ្ងន់
ថា៖
“ឆ្នាំនេះជាឆ្នាំគូសសញ្ញារយៈពេល៤០ឆ្នាំដែលវៀតណាមចូលរួមអង្គការសហ
ប្រជាជាតិ។អស់រយៈពេល៤០ឆ្នាំនេះ អង្គការសហប្រជាជាតិបានជួយឧបត្ថម្ភវៀត
ណាមច្រើននិងទទួលបានសមិទ្ធិសំខាន់ច្រើនដែរ។ វៀតណាមសូមថ្លែងអំណរ
គុណនិងមានបំណងថា អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមនាពេល
ខាងមុខ។ រីឯខ្លួនវិញ វៀតណាមសន្យាខិតខំប្រឹងប្រែងថែមទៀតរួមចំណែកទៅក្នុង
ការងាររួមរបស់អង្គការសហប្រជាជាតិ ហើយសន្និសីទជាន់ខ្ពស់លើកនេះជាការរួមចំ
ណែករបស់វៀតណាមក្នុងនាមជាប្រទេសកំពុងរីកចំរើនសំដៅតភ្ជាប់តំបន់អាស៊ី-អឺ
រ៉ុបអនុវត្តប្រកបដោយជោគជ័យរបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាព”៕