វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួនជាង១ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមក

Chia sẻ
(VOVWORLD) - គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា អត្រាមនុស្សមានអាយុជាង ១៨ឆ្នាំត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ-១៩សម្រេចបានប្រមាណ៨៨,៥% ខណៈដែលអត្រាទទួលចាក់វ៉ាក់សាំងគ្រប់២ដូសគឺប្រមាណ៥១%។

គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី១៧ដល់ម៉ោង៤ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១០.២២៣នាក់ ក្នុងនោះករណីនាំចូលចំនួន១៤នាក់និងករណីក្នុងស្រុកចំនួន១០.២០៩នាក់នៅតាមខេត្ត ក្រុងចំនួន៦០។ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដសរុបចំនួន១.០៦៥.៤៦៩នាក់។

ក្នុងថ្ងៃនេះដែរ មានអ្នកជម្ងឺចំនួន៦.៧២៣នាក់ត្រូវបានប្រកាសបានជាសះស្បើយ ខណៈដែលមានករណីស្លាប់ចំនួន១៣៩នាក់។

គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា អត្រាមនុស្សមានអាយុជាង១៨ឆ្នាំត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ- ១៩សម្រេចបានប្រមាណ៨៨,៥% ខណៈដែលអត្រាទទួលចាក់វ៉ាក់សាំងគ្រប់២ដូសគឺប្រមាណ៥១%៕

ប្រតិកម្មទៅវិញ