គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖TTXVN) |
(VOVworld) - សន្និសីទមេបញ្ជាការកងកម្លាំងការពារជាតិស្ដីពីការរក្សាសន្តិភាព អ.ស.ប បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ កក្កដា នៅទីក្រុងញូយ៉ក របស់ អាមេរិក។នេះជាសន្និសីទសំខាន់ដោយ អ.ស.បរៀបចំឡើងជារៀងរាល់២ឆ្នាំម្ដងសំដៅវាយតំលៃចំពោះសកម្មភាពរក្សាសន្តិភាពក្នុងរយៈពេល២ឆ្នាំកន្លងទៅ ព្រម ទាំងដាក់ចេញទិសដៅសំរាប់ឆ្នាំក្រោយៗ។គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Pham Ngoc Minh អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួមសន្និសីទ។
ថ្លែងមតិនៅសន្និសីទ អគ្គលេខាធិការរងអ.ស.បលោក Jean Pierre Lacroix បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់ប្រទេសនានា ក្នុងការរួម ចំណែករក្សាស្ថិរភាពសន្តិភាព ជំនះ ពុះពារលើផលវិបាកដោយសង្គ្រាម ជួយ សង្គ្រោះមនុស្សធម៌សំរាប់ជូនជនភៀសខ្លួន និងការពារបរិស្ថានធម្មជាតិជាដើម។ នៅសន្និសីទនេះ តំណាងជាច្រើនបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ ប្រទេសនានាដែលទើបនឹងបានចូលរួមសកម្មភាពរក្សាសន្តិភាព ក្នុងនោះមាន វៀតណាមផង។វៀតណាមត្រូវបានទទួលស្គាល់ថា មានការប្ដេជ្ញាចិត្តនយោបាយ ដ៏ច្បាស់លាស់និងការបោះជំហានជាក់ស្ដែងក្នុងដំណើរការចូលរួមសកម្មភាព រក្សាសន្តិភាព៕