វៀតណាមបន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម

Chia sẻ
(VOVworld)-យោងតាមការៀបចំចំណាត់ថ្នាក់របស់ធនាគារពិភពលោកឆ្នាំ២០១៦ ស្តីពីបរិយាកាសធ្វើអាជីវកម្មនោះ វៀតណាមឈរលំដាប់ថ្នាក់ទី៨២ក្នុងចំណោម 
វៀតណាមបន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម - ảnh 1
វៀតណាមបន្តកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម (រូបថតៈ TTXVN)

(VOVworld)-យោងតាមការៀបចំចំណាត់ថ្នាក់របស់ធនាគារពិភពលោកឆ្នាំ២០១៦
ស្តីពីបរិយាកាសធ្វើអាជីវកម្មនោះ វៀតណាមឈរលំដាប់ថ្នាក់ទី៨២ក្នុងចំណោម
១៩០ប្រទេសអំពីសន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម។ លទ្ធផលនេះបានបញ្ជាក់នូវ
ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានាអំពីការកែលំអរបរិយា​
កាសធ្វើអាជីវកម្មដែលនាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់។ រដ្ឋមន្ត្រី ប្រធានខុទ្ទកា​
 ល័យរដ្ឋាភិបាលលោក Mai Tien Dung ឲ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងកែលំអរ
បរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រគួតប្រជែងជាតិដោយមាន
ដំណោះស្រាយជាក់ស្តែងនិងព្រមៗគ្នា។ ទន្ទឹមជាមួយគ្នានោះ ការរៀបចំអនុវត្ត
សំដៅនាំគោលនយោបាយ ច្បាប់ឈានចូលក្នុងជីវភាពរស់នៅក៏ត្រូវបានរដ្ឋាភិបាល 
 នាយករដ្ឋមន្ត្រីនិងក្រសួងស្ថាប័នានាផ្តោតការយកចិត្តទុកដាក់ជាពិសេស។

        ក៏តាមលោក Mai Tien Dung ថា ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលនឹងបន្តពង្រឹង
របៀបរបបដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជន
ផងដែរ៕

ប្រតិកម្មទៅវិញ