វៀតណាមប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ និរន្តរភាព

Chia sẻ
(VOVWORLD) -នៅក្នុងសម័យប្រជុំកាលពីថ្ងៃទី១៧ កក្ដដា នៃវេទិកានយោបាយជាន់ខ្ពស់នៃអង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (HLPF)
វៀតណាមប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ និរន្តរភាព - ảnh 1វៀតណាមប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ និរន្តរភាព  

ក្នុងបទសុន្ទរកថា នៅក្នុងសម័យប្រជុំកាលពីថ្ងៃទី១៧ កក្ដដា នៃវេទិកានយោបាយជាន់ខ្ពស់នៃអង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (HLPF) អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនយោគវៀតណាម លោក Nguyen The Phuong បានបង្ហាញនូវការវិវឌ្ឍន៍ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) របស់វៀតណាម។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពគឺជាគោលដៅរួមក្នុង យុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ និងសន្យាអនុវត្តប្រកបដោយជោគជ័យនូវរាល់ SDG របស់ខ្លួន។ បណ្ដាសមិទ្ធិផលរបស់វៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្រោយរយៈពេលជាង ៣ ទសវត្សរ៍នៃការផ្លាស់ប្ដូរថ្មី ក្នុងនោះមានការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅសហសវត្សជាច្រើន ហើយបង្កើតឡើងមូលដ្ឋានដ៏រឹងមាំដើម្បីអនុវត្ត SDG។ នៅក្នុងវេទិកានេះ លោក Nguyen The Phuong បានអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភទាំងខាងហិរញ្ញវត្ថុ និងក្រៅខាងហិរញ្ញវត្ថុដើម្បីជួយវៀតណាមអនុវត្តលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេសគឺ គោលដៅដែលទាក់ទិននឹងវិស័យការងារធ្វើ សុខាភិបាល និងអប់រំ។

នៅកម្រិតសកលលោក វៀតណាមបានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរបៀបវារៈស្ដីពីការអភិវឌ្ឍន៍និរន្តរភាព ២០៣០ គឺគប្បីរក្សាសន្តិភាព និងសន្តិសុខដោយផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការវាងបណ្ដាប្រទេស ពង្រឹងទំនាក់ទំនងដៃគូសកលលោកជាដើម៕

ប្រតិកម្មទៅវិញ