ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ជាប្រធាន។ អនុប្រធាន គឺរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិង អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាល។ សមាជិករួមមានថ្នាក់ដឹកនាំបណ្តាស្ថាប័ន និងតំបន់ពាក់ព័ន្ធនានា។
គណៈបណ្ជាណែនាំជាតិអំពី IUU មានមុខងារធ្វើសេនាធិការ និងជួយនាយករដ្ឋមន្រ្តីក្នុងការដឹកនាំនិងក្នុងការសម្របសម្រួល ដោះស្រាយរាល់បញ្ហាសំខាន់ៗ បញ្ហាអន្តរក្រសួង ក្រោមសមត្ថភាពរបស់នាយករដ្ឋមន្រ្តី ដែលពាក់ព័ន្ធនឹងការប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ផងដែរ។
ទន្ទឹមជាមួយគ្នានោះ ដឹកនាំ ដាស់តឿននិងសម្របសម្រួលជាមួយក្រសួង មន្ទីរនិងមូលដ្ឋាននានាដើម្បីអនុវត្ត ការប្រឆាំងនឹងការនេសាទខុសច្បាប់ ដើម្បីបំពេញតាមច្បាប់អន្ដរជាតិ អនុសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិដែលវៀតណាមបានចូលរួមជាសមាជិក ដើម្បីសមស្របតាមបទប្បញ្ញត្តិរបស់អង្គការជលផលថ្នាក់តំបន់និងអន្ដរជាតិស្តីពីប្រឆាំងនឹងការនេសាទខុសច្បាប់ IUU៕