|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក David Shear (VOV) |
Vovworld-ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នាថ្ងៃទី២៥កញ្ញានៅទីក្រុង
ហាណូយមានអនុរដ្ឋមន្ត្រីការបរទេសវៀតណាម Ha Kim Ngoc និងឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅវៀតណាមលោក David Shear រួមជាមួយមន្ត្រីជាច្រើនរូបរបស់
ប្រទេសទាំងពីរ។
ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រី Ha Kim Ngoc បានលើកច្បាស់ថាមុននេះ២៥
ឆ្នាំ សកម្មភាពរិះរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (MIA) ជាវិស័យសហប្រតិបត្តិការដើមដំបូងរវាងប្រទេសទាំងពីរក្រោយពីសង្គ្រាមបញ្ឈប់។ រហូតមកដល់សព្វថ្ងៃ
នេះ បណ្ដាសកម្មភាពសហប្រតិបត្តិការក្នុងវិស័យនេះនៅកំពុងរួមចំណែកចូលក្នុងការអភិវឌ្ឍន៍រួមនៃទំនាក់ទំនងលើច្រើនវិស័យរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក David Shear មានបំណងបន្តទទួលបានកិច្ចសហប្រតិបត្តិការពីវៀតណាមក្នុងវិស័យនេះ។
ក្រោយរយៈពេល២៥ឆ្នាំ ភាគីទាំងពីរបានសង្កេតលើករណីចំនួនជាង៤ពាន់ជីកគាស់ករណី៦៥៨លើក បានមានអដ្ឋិធាតុរបស់ទាហានអាមេរិកចំនួន៩៤៥ត្រូវបានប្រគល់ឲ្យភាគីអាមេរិកធ្វើមាតុភូមិនិវត្ត៕