វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៣ ខែធ្នូ គណៈប្រតិភូនៃសមាគមន៍ពុទ្ធសាសនា Kyoto គណៈកម្មាធិការសន្តិភាពជំនឿសាសនាជប៉ុន ដឹកនាំដោយព្រះតេជ្ជគុណ Mitagi Tainen សមាជិកអចិន្ត្រៃយ៍នៃសមាគមន៍ពុទ្ធសាសនា Kyoto សមាជិកនៃគណៈ កម្មាធិការសន្តិភាពជំនឿសាសនាជប៉ុននិងជាព្រះចៅអធិការវត្ត Shogoin Monzeki បានទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយសមាគមន៍ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។ 

  នៅក្នុងជំនួបនេះ ឧត្តម សេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមន៍ជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ/dioxin វៀតណាមបានសង្កត់ធ្ងន់ថា នាពេលខាងមុខ តាមរយៈ សកម្មភាពជាក់ស្ដែង ព្រះតេជ្ជគុណរួមជាមួយមិត្តភក្តិជប៉ុននានា នឹងបន្តនាំមកនូវ សេចក្ដីសប្បាយរីករាយជាច្រើនថែមទៀតជូនចំពោះជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ/dioxin វៀតណាម តាមនោះរួមចំណែករឹតបន្តឹងទំនាក់ទំនងដ៏ ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន។

        ព្រះតេជ្ជគុណ Mitagi Tainen បានចែករំលែកថា នាខែសីហាឆ្នាំ២០១៩ តំណាងនៃសមាគមន៍ពុទ្ធសាសនាទីក្រុង Kyoto គណៈកម្មាធិការសន្តិភាពជំនឿ សាសនាជប៉ុន នឹងនាំតន្ត្រីករនិងសិល្បៈករប្រមាណ១០០នាក់ មករៀបចំកម្មវិធី ប្រគុំតន្ត្រីសប្បុរសធម៌ សំដៅរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម៕

ប្រតិកម្មទៅវិញ