(VOVworld)-បណ្តាញអឺរ៉ុប “ Euro Presse Image” បានចុះផ្សាយ លើទំព័រមុខ នាថ្ងៃ
ទី១មិថុនា ដោយប្រធានបទ “វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) បានបង្កើតតំបន់សេដ្ឋកិច្ចសេរីរួម” និងសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះ គូសសញ្ញានូវ
ការធ្វើសមាហរណកម្មស៊ីជម្រៅថែមទៀតរបស់វៀតណាមលើឆាក អន្តរជាតិ។ អត្ថ
បទនេះក៏បានដកស្រង់ប្រសាសន៍របស់ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នគណៈ
កម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលោក Viktor Khristenko ដោយ សង្កត់ធ្ងន់ថា កិច្ច
ព្រមព្រៀងនេះនឹងជួយឲ្យ EAEU បង្កើនថែមទៀតទំនាក់ទំនង ពាណិជ្ជកម្មនិងវិនិ
យោគជាមួយអាស៊ី -អាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិកនិយាយដោយ ឡែក។ ក្នុងពេល
ជាមួយគ្នានោះ វៀតណាមជាសមាជិកសកម្មក្នុងអាស៊ាន នឹង ជាស្ពានផ្សាភ្ជាប់
រវាង EAEUជាមួយអាស៊ាន។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី គ្រោងនឹងកើន១៨%
ដល់២០%ក្នុង១ឆ្នាំ ពោលគឺស្ថិតក្នុងកម្រិតពី១០ពាន់លាន ដុល្លារអាមេរិកដល់១២
លានដុល្លារអាមេរិកនាឆ្នាំ២០២០។ អត្ថបទនេះក៏បានអះអាងថា FTA រវាង វៀត
ណាមជាមួយ EAEUបានគូសសញ្ញាការធ្វើសមាហរណកម្មសកម្មរបស់វៀតណាម
លើឆាកអន្តរជាតិ៕