លោកឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញពិភាក្សាជាមួយលោក John McAuliff (រូបថត៖ baoquocte.vn) |
កាលពីចុងសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយលោក John McAuliff ដែលជាមិត្តជិតស្និទ្ធជាយូរណាស់មកហើយរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះលោក John McAuliff សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងសកម្មភាពការទូតរវាងប្រជាជននិងប្រជាជនរបស់វៀតណាមក្នុងរយៈពេលកន្លះសតវត្សកន្លងមក រួមទាំងទទួលស្គាល់នូវមតិរបស់លោក John McAuliff លើបញ្ហាអន្តរជាតិលេចធ្លោមួយចំនួននៅវេទិកាអង្គការសហប្រជាជាតិ ក៏ដូចជាសង្ឃឹមថា លោកនឹងបន្តសម្របសម្រួលជាមួយគណៈប្រតិភូនិងអាជ្ញាធរវៀតណាម ដើម្បីពង្រឹងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក។
សូមជម្រាបថា លោក John McAuliff បានផ្សាភ្ជាប់ជាមួយបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ចាប់តាំងពីបេសកកម្មសង្កេតការណ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥មក។ លោកបានចូលរួមក្នុងចលនារបស់ប្រជាជនអាមេរិកដែលបានតវ៉ាប្រឆាំងជំទាស់សង្គ្រាមនៅប្រទេសវៀតណាម ពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានមកបំពេញទស្សនកិច្ចនៅ វៀតណាមជាច្រើនដង។ ចាប់ពីឆ្នាំ ១៩៧៥ រហូតមកដល់បច្ចុប្បន្ន លោកបានបង្កើតនិងដំណើរការមូលនិធិផ្សះផ្សានិងអភិវឌ្ឍន៍ ក្នុងគោលបំណងផ្លាស់ប្តូរការសិក្សានិងសកម្មភាពស្ម័គ្រចិត្ត ដើម្បីជំរុញការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក; សកម្មក្នុងការបញ្ចុះបញ្ចូលរដ្ឋបាលអាមេរិក ប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម៕