វៀតណាមតែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអាមេនី

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ២០ វិច្ឆិកា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿងបានទទួលជួបជាមួយប្រធានរដ្ឋសភាអាមេនី លោក Alen Simonyan ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

វៀតណាមតែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអាមេនី - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបជាមួយប្រធានរដ្ឋសភានៃសាធារណៈរដ្ឋអាមេនី Alen Simonyan (រូបថត៖ Lam Khanh/TTXVN)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ច សហប្រតិបត្តិការពហុភាគីជាមួយអាមេនី។ លោកប្រធានរដ្ឋបានចាត់ទុកថា ក្រៅពីទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរគឺ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ អាស្រ័យហេតុនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍកាន់តែខ្លាំងក្លានិងមានប្រសិទ្ធ ភាព លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; លើកកម្ពស់ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ផ្លាស់ប្តូរវប្បធម៌ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ លើកកម្ពស់ទេសចរណ៍ និងការតភ្ជាប់ក្នុងតំបន់ ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល និងពង្រីកវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែម និងគាំទ្រគ្នាទៅវិញទៅមក។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាអាមេនីបានអះអាងថា អាមេនី តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់; សង្ឃឹមថា ប្រទេសទាំងពីរនឹងបង្កើតយន្តការសហប្រតិបត្តិការថ្មី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានជាសមាជិកនៃអង្គការពាណិជ្ជកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ