ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើ MoU រវាងធនាគាររដ្ឋវៀតណាមជាមួយធនាគារកណ្ដាលនៃប្រទេសអាស៊ាន៥។ (រូបថត៖ VNA) |
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន (AFMGM) លើកទី ១០នៅទីក្រុងហ្សាកាតា នាថ្ងៃទី ២៥ សីហា ទេសាភិបាលរងនៃធនាគាររដ្ឋវៀតណាម (SBV) លោក Pham Thanh Ha បានចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការតភ្ជាប់ ការទូទាត់ក្នុងតំបន់ជាមួយធនាគារកណ្តាលនៃក្រុមប្រទេសអាស៊ាន៥ (រួមមានឥណ្ឌូ នេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ)។ ដោយវាយតម្លៃខ្ពស់ចំពោះផលប្រយោជន៍ និងឱកាសដ៏មានសក្តានុពលពីគំនិតផ្តួចផ្តើមនេះ SBV បានម្ចាស់ការសម្របសម្រួល ជាមួយធនាគារកណ្តាលអាស៊ាន៥ បំពេញបែបបទដើម្បីក្លាយជាសមាជិកផ្លូវការទី ៦ នៃអនុស្សរណៈ។ ការចូលរួមកិច្ចព្រមព្រៀងនេះបង្ហាញពីការសន្យាចំពោះកិច្ចសហប្រតិ បត្តិការនិងសមាហរណកម្មក្នុងវិស័យទូទាត់របស់ SBV ស្របតាមការតម្រង់ទិសរបស់ រដ្ឋាភិបាល SBV ក៏ដូចជានិន្នាការបច្ចុប្បន្នក្នុងការជំរុញការទូទាត់ឆ្លងដែន។
យោងតាមខ្លឹមសារនៃ MoU ធនាគារកណ្តាលជាសមាជិកបានឯកភាពជំរុញការ តភ្ជាប់ការទូទាត់ឆ្លងដែនដោយឈរលើមូលដ្ឋាននៃការអនុវត្តវិធីសាស្រ្តទូទាត់ដូចជា QR Code ការទូទាត់រហ័ស និងគំរូទូទាត់ផ្សេងទៀត ក៏ដូចជាសហប្រតិបត្តិការក្នុងការ ឃ្លាំមើល និងកសាងយន្តការគ្រប់គ្រងហានិភ័យដោយភាពស្អាតស្អំ ស្របតាមក្រប ខ័ណ្ឌច្បាប់នៃប្រទេសជាសមាជិក។ គំនិតផ្តួចផ្តើមនេះត្រូវបានចាត់ទុកថាជាការបោះ ជំហានដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនៃតំបន់អាស៊ាន៕