វៀតណាមចូលរួមផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិនៅ អ៊ីតាលី

Theo VOV -
Chia sẻ
VOV-ផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិ
លើកទី៧៧បានបើក​ជាផ្លូវការនាថ្ងៃទី២០មេសានៅ
ទីក្រុង Florence ដំបន់ Tuscani ប្រទេសអ៊ីតាលី។

វៀតណាមចូលរួមផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិនៅ អ៊ីតាលី - ảnh 1
វៀតណាមបានចូលរួមផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិនៅអ៊ីតាលី។ (vietnamplus.vn)


        VOV-ផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិលើកទី៧៧បាន
បើក​ជាផ្លូវការនាថ្ងៃទី២០មេសានៅទីក្រុង Florence ដំបន់ Tuscani ប្រទេស
អ៊ីតាលី។ វៀតណាមចូលរួមផ្សារណាត់ជាមួយស្តង់ទំនិញចំនួន១៨។​ អនុរដ្ឋមន្ត្រី​
ការបរទេស​វៀតណាមលោកស្រី Nguyen Phuong Nga និងទេសាភិបាលទីក្រុង
Florence លោក Matteo Renzi បានកាត់ខ្សែបូរបើកផ្សារណាត់។ តាមអនុរដ្ឋមន្ត្រី
Nguyen Phuong Nga ថា​ការដែលវៀតណាមបានចូលរួមផ្សារណាត់លើកនេះ
សំដៅរួម​ចំណែកផ្សព្វផ្សាយរូបភាពវប្បធម៍ទឹកដីនិងមនុស្សវៀតណាមនិងពិសេស
គឺបង្កើនទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអ៊ីតាលីនិយាយរួមក៏ដូចជាវៀត
ណាមនិង​ដំបន់ Tuscani និយាយដោយឡែកក្នុងកាលៈទេសៈដែលទំនាក់ទំនង
ប្រទេសទាំង​ពីរកំពុងបានលើកកំរិតឡើងដៃគូរយុទ្ធសាស្ត្រក្រោយដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលីរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong នា​ខែ​មករាកន្លងមក៕

ប្រតិកម្មទៅវិញ