ការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់នៅនីហ្សេរីយ៉ា៖ ចំនួនអ្នកស្លាប់​បន្តកើន​ឡើង

Chia sẻ
(VOVWORLD) - ទាំងនេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតនៅភូមិភាគឦសាននីហ្សេរីយ៉ាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។
ការបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់នៅនីហ្សេរីយ៉ា៖ ចំនួនអ្នកស្លាប់​បន្តកើន​ឡើង - ảnh 1ជនរងគ្រោះដែលរងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង Maiduguri ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ រូបថត៖ ប៉ុស្តិ៍ទូរទស្សន៍ / TTXVN

នាថ្ងៃទី ១ ខែកក្កដាអនុប្រធានាធិបតីនីហ្សេរីយ៉ាលោក Kashim Shettima បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Gwoza ភាគឦសានប្រទេសនីហ្សេរីយ៉ាកាលពីចុងសប្តាហ៍បានកើនឡើងដល់ ៣២នាក់ហើយ។ កាវាយប្រហារអត្តឃាតចំនួន ៤ លើកបានកើតឡើងស្ទើរតែដំណាលគ្នានៅទីក្រុង Gwoza ក្នុងនោះមានស្ត្រីជាអ្នកអនុវត្តន៍យ៉ាងហោចណាស់ ៣ នាក់ ដោយសំដៅទៅលើរោងអាពាហ៍ពិពាហ៍ មន្ទីរពេទ្យ និងពិធីបុណ្យសព។ ទាំងនេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតនៅភូមិភាគឦសាននីហ្សេរីយ៉ាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។

មិនទាន់មានក្រុមណាមួយដែលប្រកាសអនុវត្តន៍ការវាយប្រហារទាំងនេះឡើយ។ ទោះជាយ៉ាងណា ក្រុមភេរវជនជីហាដ Boko Haram កំពុងធ្វើសកម្មភាពនៅជុំវិញតំបន់នេះផងដែរ៕ 

ប្រតិកម្មទៅវិញ