សំណូមពរសហរដ្ឋអាមេរិកវាយតំលៃសត្យានុម័តអំពីស្ថាន​ភាពជំនឿ​សាសនារបស់វៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៤ ខែកក្កដា ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងហាណូយ។ 
សំណូមពរសហរដ្ឋអាមេរិកវាយតំលៃសត្យានុម័តអំពីស្ថាន​ភាពជំនឿ​សាសនារបស់វៀតណាម - ảnh 1សកម្មភាពសាសនានៅ Cao Bang។ រូបថត៖ VOV

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះរបាយការណ៍ស្ថានភាពសេរីភាពខាងជំនឿសាសនាអន្តរជាតិឆ្នាំ ២០២៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងនោះសហរដ្ឋអាមេរិកបានដាក់បញ្ជូលវៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេស អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់លាស់ថា វៀតណាមសោកស្តាយចំពោះប្រការនេះ។  ទោះបីជាបានកត់ត្រានូវវឌ្ឍនភាពមួយចំនួនរបស់វៀតណាមក្នុងកិច្ចការពារ និងជំរុញសេរីភាពខាងជំនឿសាសនា ប៉ុន្តែរបាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពសាសនាឆ្នាំ ២០២៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅតែវាយតម្លៃខ្វះសត្យានុម័តដោយផ្អែកលើព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ និងមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្ដែងនៅវៀតណាម។  អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖

“វៀតណាមជានិច្ចកាលអនុវត្តន៍ឥតងាករេនូវគោលនយោបាយគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា សិទ្ធិគ្មាននរណាម្នាក់រងការរើសអើងដោយសារមូលហេតុជំនឿសាសនា និងសកម្មភាពរបស់អង្គការសាសនា ដែលត្រូវបានធានាតាមបទប្បញ្ញត្តិច្បាប់។ សិទ្ធិទាំងនេះត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាម ក៏ដូចជាច្បាប់ស្តីពីជំនឿសាសនាឆ្នាំ ២០១៦ និងឯកសារច្បាប់ពាក់ព័ន្ធនានា ហើយត្រូវបានធានាគោរពក្នុងការអនុវត្តផងដែរ”។

ក្នុងស្មារតីនោះ វៀតណាមសំណូមពរឲ្យភាគីអាមេរិកចាំបាច់ត្រូវធ្វើការវាយតម្លៃសត្យានុម័ត ដោយផ្អែកលើប្រភពព័ត៌មានត្រឹមត្រូវ និងទូលំទូលាយអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម ហើយ ដកវៀតណាមចេញពីបញ្ជីប្រទេសដែលស្ថិតក្រោមការឃ្លាំមើលពិសេសអំពីសេរីភាពសាសនាឲ្យបានឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ