លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn) |
ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១កុម្ភៈ នៅទីក្រុងអង្គការសហប្រជាជាតិ (អ.ស.ប)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Le Thi Tuyet Mai ប្រធានក្រុមតំណាងវៀតណាម អមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀតនៅ ហ្សឺណែវ បានចូលរួមសកម្មភាពដើមដំបូងក្នុងក្របខ័ណ្ឌកិច្ចប្រជុំរំសាយ សព្វាវុធ (CD) ឆ្នាំ២០២០។
ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនាថ្ងៃទី២១កុម្ភៈ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០- ២០២១ វៀតណាមសន្យាខិតខំ ប្រឹងប្រឹងរួមជាមួយសមាជិកផ្សេងៗទៀតរបស់អ.ស.ប ក្នុងការជំរុញសន្តិភាពជា និរន្ត ព្រមទាំងក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមត្រៀមខ្លួន ជាស្រេចជំរុញកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងកិច្ចប្រជុំ CD ក៏ដូចជា វេទិកាផ្សេងៗទៀតរបស់អ.ស.បឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។
មុននោះ ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai កាលពីថ្ងៃទី២០កុម្ភៈ ប្រធានដោយប្ដូរវេនទី២ឆ្នាំ២០២០នៃកិច្ចប្រជុំ CD លោកឯកអគ្គរដ្ឋទូតអាហ្សង់ទីន Carlos Mario Foradori បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចប្រជុំ ជាពិសេស គឺការដែលវៀតណាមបានសម្រេចយ៉ាងល្អប្រសើរនូវតួនាទីជាប្រធាន CD ក្នុងឆ្នាំ២០១៩៕