|
វៀតណាម-ចិនចុះហត្ថលេខាលើឯកសារបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការ
ពារប្រទេស (Image: VNA) |
(VOVworld)- ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងនរគោរបាលវៀតណាម នាយ
ឧត្តសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនរគោរបាលចិន លោក Guo Shengkunបានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ទី ១៧ មេសា។ ក្នុងការ
ចរចារ នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំទាំង ២ រូបបាន ចុះហត្ថលេខាលើផែនការអនុវត្តអនុស្សារណៈយោកយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ
ក្នុងការបង្ការប្រឆាំងនឹងបទល្មើស។ ក្នុងនោះ លើកច្បាស់ថា៖ ក្រសួងនរគោរបាលនៃ
ប្រទេសទាំង ២ បន្តផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ សហការជាមួយគ្នាក្នុង
ការបង្ការប្រឆាំងបទល្មើស។ នាថ្ងៃដ៏ ដែល ការចរចាររវាងរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh និងរដ្ឋមន្ត្រីក្រសួង
នរគោរបាលចិន លោក Guo Shengkun បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ បញ្ចប់
ការចរចារនេះ ភាគីទាំង ២ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
ស្តីពីការបង្កើតយន្តការសហការរវាងកងទ័ពការ ពារព្រំដែនថ្នាក់ចំនួន ៣ រវាង
ប្រទេសទាំង ២ វៀតណាមនិងចិន៕