ផ្អែកតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ២ វៀតណាមនិង
ចិន គោលការណ៍បញ្ជាណែនាំត្រូវបានកំណត់ក្នុង “ការព្រមព្រៀងអំពីបណ្ដាគោល
ការណ៍ មូលដ្ឋានបញ្ជាណែនាំដោះស្រាយបញ្ហានៅលើសមុទ្រវៀតណាម-ចិន” ដែល
ត្រូវបាន ភាគីទាំង ២ ចុះហត្ថលេខា នាថ្ងៃទី ១១ តុលា ឆ្នាំ ២០១១ និងការព្រមព្រៀង
ស្តីពីព្រំដែន បរណៈភាពដែនដីរវាងថ្នាក់រដ្ឋាភិបាល រវាងប្រទេសទាំង ២ ភាគីទាំង ២ បានរៀបចំការចរចារវង់ទី ១ ក្រុមការងារអំពីកិច្ចសហប្រតិបត្តិការ លើបណ្ដាវិស័យ
រសើបតិចនៅលើសមុទ្រ ក្នុងរយៈពេល ២ ថ្ងៃ គឺ ទី ២៩ និងទី ៣០ ឧសភា នៅទីក្រុង
ប៉េកាំង ចិន។ ភាគីទាំង ២ បានផ្លាស់ប្តូរយោបល់អំពីការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ លើវិស័យ៖ ការពារបរិស្ថានសមុទ្រ ស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ស្វែរកនិងជួយសង្គ្រោះលើសមុទ្រប្រយុទ្ធប្រឆាំងនិងកាត់បន្ថយការរងឥទ្ធិពលរបស់
គ្រោះមហន្តរាយ។ ភាគីទាំង ២ បានឯកភាពអំពីគោលការណ៍សហប្រតិបត្តិការ គឺ គោរពគ្នាទៅវិញទៅមក សមភាព មានផលប្រយោជន៍គ្នា ក៏ដូចជាយន្តការបស់ក្រុម
ការងារ។ វង់ទី ២ របស់ការចរចារនេះ នឹងត្រូវបានរៀបជំនៅវៀតណាម នាចុងឆ្នាំ
២០១២៕