រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញថ្លែងក្នុងពិធី |
ថ្លែងក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានលើកច្បាស់ថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក យន្តការសហប្រតិបត្តិការត្រីភាគីនិងទ្វេភាគី ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងវៀតណាម - កម្ពុជា - ឡាវ ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍។ ឆ្លងកាត់សកម្មភាពអស់រយៈពេលជាង ២០ ឆ្នាំកន្លងមក យន្តការនេះមាននិងកំពុងពង្រីកប្រសិទ្ធភាពកាន់តែខ្លាំងឡើង ហើយលទ្ធផលដែលទទួលបាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក្នុងការងារប្រយុទ្ធប្រ ឆាំងគ្រឿងញៀន។
រដ្ឋមន្រ្តី លោក To Lam អញ្ជើញមានប្រសាស៍ថា៖ “ជាងពេលណាៗទាំងអស់ ប្រទេសយើងទាំងបី ត្រូវបន្តធ្វើការជាមួយគ្នា ដោយធ្វើការយ៉ាងជិតស្និទ្ធ បង្កើនធនធានផ្ទៃក្នុង ដោយទាញយកប្រយោជន៍ពីធនធានខាងក្រៅ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដំបូងបង្អស់ ត្រូវការសម្របសម្រួល ដើម្បីតស៊ូប្រកបដោយប្រសិទ្ធភាពជាមួយនឹងសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែន។ ម្យ៉ាងវិញទៀត លើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បង្កើនសមិត្ថភាពសម្រាប់ជួរកម្មាភិបាលទទួលបន្ទុកគ្រឿងញៀននិងបន្សាបជាតិពុល។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនឹងក្លាយជាកត្តាសំខាន់មួយ ធានានូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿង ញៀនសម្រាប់ប្រទេសនីមួយៗ។
នៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំង ៣ បានឯកភាព អនុវត្តគោលដៅការពារសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងដំណាក់កាល ២០១៦-២០២៥ ដោយមិនមានការអត់ឱនចំពោះគ្រឿងញៀន ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យអាស៊ាន ក្រោយឆ្នាំ ២០១៥ និងចាត់ទុកថា នេះជាគោល ដៅរបស់ប្រទេសទាំង ៣ គឺវៀតណាមឡាវនិងកម្ពុជាតែម្តង។
ម្យ៉ាងវិញទៀត ប្រទេសទាំង ៣ ក៏បានឯកភាពគ្នាកសាងតំបន់ព្រំដែនដោយគ្មានគ្រឿងញៀននិងគ្មានបទឧក្រិដ្ឋ ដើម្បីរួមចំណែកដល់ការកសាងតំបន់ព្រំដែនសន្តិ ភាពនិងមិត្តភាព៕