ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro (រូបថត៖ vov.vn) |
យោងតាមកិច្ចព្រមព្រៀងនេះ វេណេស៊ុយអេឡានិងគណបក្សប្រឆាំងនឹងពិភាក្សាគ្នាអំពីលទ្ធភាពនៃការវិលត្រឡប់មកវិញរបស់សមាជិកសភាពីគណបក្សសង្គមនិយមឯកភាព (PSUV) ទៅក្នុងសកម្មភាពរបស់រដ្ឋសភា ក្រោយពីរយៈពេល ៣ ឆ្នាំនៃការចាកចេញពីស្ថាប័ននីតិបញ្ញត្តិ ដើម្បីបង្កើតរដ្ឋសភារដ្ឋធម្មនុញ្ញនិងកែទម្រង់ស្ថាប័នបោះឆ្នោតជាតិនិងដោះលែង“ ឈ្លើសសឹកខាងនយោបាយ” ។ ភាគីទាំងពីរក៏បានឯកភាពគ្នាពិចារណាលើផែនការដោះស្រាយវិបត្តិមនុស្សធម៌ក្នុងស្រុក តាមរយៈការជំរុញការជួញប្តូរប្រេងរ៉ែ ដោយប្តូរយកម្ហូបអាហារ ឱសថនិងសេវាកម្មផ្សេងៗវិញផងដែរ៕