សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីជំនួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិងការបរទេស របស់ EU លោក Josep Borrell ដែលក្នុងនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបន្តទំនាក់ទំនងការទូត ជាពិសេសក្នុងពេលដែល កិច្ចសហប្រតិបត្តិការទ្វេភាគីអាចជួយសម្រួលផ្លូវឆ្ពោះទៅរកការសន្ទនានយោបាយផងដែរ។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ការលុបចោលសេចក្តីសម្រេចនេះ គឺជាការសម្រេចចិត្តសមហេតុផលនិងសមស្របមួយខណៈពេលដែលវេណេស៊ុយអេឡា កំពុងចង់ឲ្យពិភពលោកយល់ការពិត អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះ ប៉ុន្តែលោកក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបមានកាយវិការសុច្ឆន្ទៈចំពោះវ៉េណេស៊ុយអេឡា៕