រដ្ឋមន្រ្តីក្រសួងការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza (រូបថតៈ TTXVN) |
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវ៉េណេស៊ុយអេឡា សេចក្តីសម្រេចចិត្តដូចដែលបានពោលខាងលើនេះ គឺទាក់ទងទៅនឹងតួនាទីរបស់មេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធបូលីវីក្នុងរដ្ឋប្រហារកាលពីថ្ងៃទី ១០ ខែវិច្ឆិកានៅ បូលីវី ក៏ដូចជាការកាន់ដំណែងគ្រប់គ្រងរបស់រដ្ឋាភិបាលស្វ័យប្រកាសខ្លួនឯងនៅប្រទេសនេះ។
សូមគូសបញ្ជាក់ថា បីថ្ងៃមុននេះ បេសកកម្មការទូតរបស់វេណេស៊ុយអេឡាប្រចាំបូលីវី បានវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់បូលីវីលោកស្រី Karen Longaric បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយខារ៉ាកាស និងបញ្តេញបុគ្គលិកស្ថានទូតវេណេស៊ុយអេឡាអោយត្រឡប់ មកប្រទេសខ្លួនវិញ៕