|
សន្និសីទកាសែតឧទ្ទេសនាមការប្រឡង់សសេរ រៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញឆ្នាំ២០១៣-២០១៤ (nhandan.com.vn) |
Vovworld-នារសៀលថ្ងៃទី១២ឧសភាកាសែត Nhan Dan បានរៀបចំសន្និសីទកាសែតឧទ្ទេសនាមការប្រឡងសសេរ រៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោក
ប្រធានហូជីមិញឆ្នាំ២០១៣-២០១៤។ ពីអត្ថបទប្រឡងចំនួនជាង១ពាន់ គណៈចាត់
តាំងបានជ្រើសរើសចេញវណ្ណកម្មមានគុណភាពបំផុតចំនួន១៩ដើម្បីប្រគល់រង្វាន់
នៅពិធីប្រគល់នាយប់ថ្ងៃទី១៤ឧសភានៅរោងមហោស្រពហាណូយ។
តាមការវាយតំលៃរបស់គណៈចាត់តាំងថា ការប្រឡងឆ្នាំនេះបានទាក់ទាញ
អ្នកចូលរួមជាច្រើនកុះករ ក្នុងនោះមានអ្នកនិពន្ធបរទេសទៀតផង។ ក្នុងឱកាសនេះ
ដែរ គណៈចាត់តាំងបានបន្តបំផុសការប្រឡង់សសេរអំពីចលនារៀនសូត្រនិងធ្វើ
តាមគំរូសីលធម៍លោកប្រធានហូជីមិញលើកទី៤ឆ្នាំ២០១៤-២០១៥ជាមួយប្រធាន
បទ “ប្រឆាំងលិទ្ធិបុគ្គលនិយម និយាយដើរទន្ទឹមនឹងធ្វើការ ធ្វើអ្វីៗទាំងអស់មាន
ប្រយោជន៍សំរាប់ប្រជាជនសំរាប់ប្រទេសជាតិ៕”