ប្រធានាធិបតីអាមេរិកលោក D.Trump បានថ្លែងអំណរគុណដល់វៀតណាមនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី ៩ ខែមេសា |
លោក Trump ក៏បានថ្លែងអំណរគុណដល់វៀតណាម ដែលបានជួយដឹកជញ្ជូនទំនិញទាំងនេះ ទៅកាន់អាមេ រិក។
នេះជាជើងទំនិញដំបូងបង្អស់ ក្នុងចំណោមជើងទំនិញចំនួនពីរ ដោយមានខោអាវការពារម៉ាក Dupont ៤៥០.០០០ ឈុត ដែលបានផលិតនៅប្រទេសវៀតណាម។ ជើងទំនិញនេះនឹងត្រូវបានដាក់ចូលឃ្លាំងទុកបំរុងយុទ្ធសាស្ត្រជាតិ របស់សហរដ្ឋ អាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវ ការបន្ទាន់អំពីឧបករណ៍ ការពារសម្រាប់ប្រជា ជននៅខ្សែប្រយុទ្ធជួរមុខ ដើម្បីទប់ទល់នឹងរោគរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក។
សូមគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេ រិកនិងវៀតណាមបានសហការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។ ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនេះមជ្ឈ មណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរាតត្បាតអាមេរិក (CDC) និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) បានសម្របសម្រួលជាមួយមន្ត្រីវៀតណាម ដើម្បីតាមដាននិងទប់ទល់ជាមួយការវិវឌ្ឍន៍នៃ COVID-19 ផងដែរ៕