|
លោក To Huy Rua ទទួលជួបសន្ទនាគណៈប្រតិភូគណបក្សកុម្មុយនីស្តជប៉ុន (vietnamplus.vn) |
Vovworld-នៅពិធីទទួលជួបសន្ទនាប្រធានអង្គប្រធានគណៈប្រតិបត្តិមជ្ឈឹម
បក្សកុម្មុយនីស្តជប៉ុនលោក Shii Kazuo ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម នារសៀលថ្ងៃទី២៤កញ្ញាលោក To Huy Rua ប្រធានគណៈចាត់តាំងមជ្ឈឹមនិងជាប្រធានក្រុមព្រឹទ្ធសមាជិកវៀតណាម-ជប៉ុនបានសង្កត់ធ្ងន់ថា ទំនាក់ទំនង
រវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុនកំពុងនៅក្នុងដំណាក់កាលដ៏ល្អប្រសើរ។ ទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាមនិងគណបក្សកុម្មុយនីស្តជប៉ុនដើរតួនាទីដ៏សែនសំខាន់ក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍។ រីឯ
លោក Shii Kazuo បានអះអាងថា គណបក្សកុម្មុយនីស្តជប៉ុនគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងសម្ព័ន្ធភាពព្រឹទ្ធសមាជិកជប៉ុន-វៀតណាម ខំប្រឹងប្រែងធ្វើសកម្មភាពសំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិងរដ្ឋ
ទាំងពីរ។
ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូបានជួបសន្ទនា
ជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចវប្បធម៍មួយចំនួននៅរដ្ឋធានីហាណូយផងដែរ៕