|
កោះ Truong Sa ធំ (kienthuc.net.vn) |
VOV-នាព្រឹកថ្ងៃទី២៨មិថុនានៅទីក្រុងហូជីមិញ គណៈកម្មាធិការរណសិរ្ស
មាតុភូមិវៀតណាមទីក្រុងបានរៀបចំសន្និសីទបូកសរុបការងារសហការ
ឃោសនាអំពីកោះសមុទ្រមាតុប្រទេស រៃអង្គាសប្រាក់គាំទ្រមូលនិធិ “ដើម្បី
Truong Sa ជាទីស្រឡាញ់”ឆ្នាំ២០១២ ទន្ទឹមនឹងនោះប្រកាសសេចក្តីសំរេចបង្កើត
ក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិនេះ។ ក្នុងឆ្នាំកន្លងមក មូលនិធីទទួលបានចំនួន
ប្រាក់ជាង១៦ពាន់លានដុងរបស់ប្រជាជនទីក្រុងគ្រប់ស្រទាប់។ ក្នុងឆ្នាំ២០១៣
ទីក្រុងខំប្រឹងប្រែងរៃអង្គាសប្រាក់យ៉ាងតិចបំផុតប្រមាណ២៥ពាន់លានដុងដើម្បី
ថែទាំឲ្យ Truong Sa។ លោក Le Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញបានឲ្យដឹងថា៖
“បញ្ហាសំខាន់បំផុតក្នុងស្ថានភាពនាបច្ចុប្បន្នគឺព័ត៌មានត្រូវត្រឹមត្រូវគ្រប់គ្រាន់
និងពិសេសគឺទាន់ពេលវេលា យើងរក្សាបានកោះគឺមានន័យថារក្សាបានសមុទ្រ។
ក្នុងពេលយើងឃោសនាល្អអំពីអធិបតេយ្យភាពសមុទ្រកោះនោះប្រជាជននឹង
សកម្មចូលរួមនិងសកម្មភាពនៃមូលនិធិនឹងសកម្មជាងដើម្បីទីក្រុងបន្តថែទាំឲ្យ
Truong Sa៕”