រុស្ស៊ីព្រមបារម្មហ៍ចំពោះការធានាសិទ្ធិរបស់សហគមន៍ជនជាតិភាគតិចនៅ Latvia

Chia sẻ
(VOVworld) – សេចក្តីសម្រេចរបស់ប្រទេស Lativa អំពី
ការរារាំងផ្សាយកាណាល់ទូរទស្សន៍ Russia RTR គឺរំលោភ
លើសិទ្ធិសារវ័ន្តស្តីអំពី ការទាក់ទងជាមួយមធ្យោបាយ
ទូរគមនាគមន៍។

រុស្ស៊ីព្រមបារម្មហ៍ចំពោះការធានាសិទ្ធិរបស់សហគមន៍ជនជាតិភាគតិចនៅ Latvia  - ảnh 1
សេចក្តីសម្រេចរបស់ប្រទេស Lativa អំពីការរារាំងផ្សាយកាណាល់ទូរទស្សន៍ Russia RTR គឺរំលោភលើសិទ្ធិសារវ័ន្តស្តីអំពី ការទាក់ទងជាមួយមធ្យោបាយទូរគមនាគមន៍។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៧ មេសា តំណាងក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកបញ្ហាសិទ្ធិ
មនុស្ស លោក Konstantin Dolgov បានប្រកាសថា៖ សេចក្តីសម្រេចរបស់ប្រទេស Lativa អំពីការរារាំងផ្សាយកាណាល់ទូរទស្សន៍ Russia RTR គឺរំលោភលើសិទ្ធិសារវ័ន្តស្តីអំពី ការទាក់ទងជាមួយមធ្យោបាយទូរគមនាគមន៍។ លោក Dolgov បានសង្កត់ធ្ងន់ថា៖ សេចក្តីសម្រេចពោលខាងលើបានសឲ្យឃើញថា៖ រដ្ឋអំណាច Lativa បន្តមិនអើពើដល់ បណ្ដាការកំណត់ដែលសហគមន៍អន្តរជាតិទទួលស្គាល់លើវិស័យសិទ្ធិមនុស្ស។ ប្រតិកម្ម ជាផ្លូវការនាពេលថ្មីនេះរបស់ Lativa ចំពោះសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
អ.ស.ប. ដែលទាក់ទិនដល់ស្ថានភាពធានាសិទ្ធិរបស់បណ្ដាសហគមន៍ជនជាតិភាគតិច
នៅប្រទេសបាលទិកនេះបានបង្ហាញប្រការនេះ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. បានស្នើឲ្យរដ្ឋាភិបាល Lativa ប្រតិបត្តិដ៏ត្រឹមត្រូវតាមបណ្ដាសិទ្ធិរបស់ជនគ្មានសញ្ជាតិ និងភាសារបស់ជនជាតិភាគតិច នាខែ មិនា កន្លងមក៕

ប្រតិកម្មទៅវិញ